ស្រា​បៀរ​ ថៃ​ហ្គ័​រ​ រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ជូន​គូ​ស្វាមីភរិយា​ថ្មី​ សំរាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ​ ២០១៥

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​ ១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ស្រា​បៀរ​ Tiger​ បាន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ នៅ​ស្ថានីយទូរទស្សន៍​ MYTV​ក្នុង​កម្មវិធី​តន្ត្រី​ A1​ Concert​ ដើម្បី​ផ្តល់​រង្វាន់​ ដល់​គូ​ គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​ Tiger​ សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ រួម​មាន​ ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ដែន​កោះ​ឋានសួគ៌​ ម៉ា​ឌី​វ​ ជាមួយ​ទឹកប្រាក់​ 5,000​ ដុល្លារ​ចំនួន​បី​រង្វាន់​ ទូរទស្សន៍​ Curved​ UHD​ TV​ ចំនួន​បី​រង្វាន់​ និង​ជ្រើសរើស​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ ២៤​គូ​ សម្រាប់​ចូលរួម​លេង​ហ្គេ​ម​កម្សាន្ត​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ស្រា​បៀរ​ Tiger​ ។​

IMG_4229(1)

​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ បី​គូ​ដែល​មានសំណាង​បាន​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ដែន​កោះ​ឋានសួគ៌​ ម៉ា​ឌី​វ​រួម​ជាមួយ​ទឹកប្រាក់​ 5,000​ ដុល្លារ​ គឺ​៖​ ១..​លោក​ ប៊ូ​ ម៉េ​ង​យូ​ និង​លោកស្រី​ហុ​ក​ កញ្ញា​ ២.​លោក​ហេង​ ភារ​ម្យ​ និង​លោកស្រី​ អ៊ុយ​ និមល​ និង​ ៣.​លោក​ នាក់​ រតនា​ និង​លោកស្រី​ លឹ​ម​ សុធា​រ៉ែ​ន​។​

​រីឯ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​បី​គូ​ដែល​មានសំណាង​បាន​ឈ្នះ​ទូរទស្សន៍​ Curved​ UHD​ TV​ ចំនួន​បី​រង្វាន់​១..​លោក​ ឈួ​រ​ រាជ​ និង​លោកស្រី​ វង់​ ជិ​ន្នា​នី​កា​ ២.​ លោក​ ឈាង​ ជា​ហុង​ និង​លោកស្រី​ លាង​ សៀ​ក​ និង​៣.​លោក​សូ​ សុ​ភ័ក្ត្រ​និង​លោកស្រី​សៀង​ ប៉ិន​សា​រ៉ុ​ម​។​ ហើយ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ ២៤​គូ​ ដែល​បាន​ឈ្នះ​រង្វាន់​សម្រាប់​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​គឺ​លេង​ហ្គេ​ម​កម្សាន្ត​របស់​ស្រា​បៀរ​Tiger​ អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​បាន​នៅ​លើ​កាសែត​ ឬ​លើ​គេហទំព័រ​ Facebook​ (​ Tiger​ Beer​ KH).

​ចំពោះ​គូ​ស្វាមី​ដែល​មានភ័ព្វ​សំណាង​ឈ្នះ​រង្វាន់​ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។​ដើម្បី​បើក​រង្វាន់​ សូម​ភ្ជាប់​មក​ជាមួយ​នូវ​សំបុត្រ​អាពាហ៍ពិពាហ៍​ អត្តសញ្ញាណប័ណ្ណ​ សន្លឹក​ឆ្នោត​ឈ្នះ​រង្វាន់​ វិក្កយបត្រ​ទិញ​ផលិតផល​ លិខិត​អញ្ជើញ​អាពាហ៍ពិពាហ៍​ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន​ ១​សន្លឹក​។​

​គូរ​បញ្ជាក់​ថា​ ស្រា​បៀរ​ Tiger​ មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ ច្រើន​ជាង​៧០​ ប្រទេស​ និង​ ជា​ស្រា​បៀរ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស​ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ ថែម​ទាំង​មានកម្ម​វិធី​ផ្តល់​ជូន​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន​ របស់​ខ្លួន​។​ សម្រាប់​ឆ្នាំ​២០១៥​ នេះ​ អតិថិជន​ដែល​ជាវ​ស្រា​បៀរ​ Tiger​ កំប៉ុង​ ឬ​ដប​ចាប់ពី​ ២៥​ ទៅ​ ៣៤​ កេស​ ទទួល​បានក​សៀវភៅ​កត់​ចំណងដៃ​ ១​ក្បាល​ និង​គូ​ប៉ុង​ផ្សងសំណាង​ ១​ សន្លឹក​ ហើយ​ចាប់ពី​ ៣៥​ ទៅ​ ៤៩​ កេស​ ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ​ ២​ ក្បាល​ និង​គូ​ប៉ុង​ផ្សងសំណាង​ ២​ សន្លឹក​ ។​ ជាវ​ស្រា​បៀរ​ Tiger​ កំប៉ុង​ ឬ​ដប​ចាប់ពី​ ៥០​ កេស​ឡើង​ទៅ​ ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ​ ៣​ ក្បាល​ និង​គូ​ប៉ុង​ផ្សងសំណាង​ ៣​សន្លឹក​ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​កាន់​ដែន​កោះ​ឋានសួគ៌​ ម៉ា​ឌី​វ​ រួម​ជាមួយ​ទឹកប្រាក់​ 5,000​ ដុល្លារ​ ទូរទស្សន៍​ Curved​ UHD​ TV​ និង​រង្វាន់​ Home​ Theater​ System​។​ ការ​ចាប់ឆ្នោត​ផ្តាច់​ព្រ​ត្រ័​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ មក​រា​ ឆ្នាំ​២០១៦​ខាង​មុខ​។​

​សម្រេច​ក្តី​សុបិន​របស់​លោក​អ្នក​ជាមួយ​ស្រា​បៀរ​ Tiger​ ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ដែន​កោះ​ឋានសួគ៌​ ម៉ា​ឌី​វ​រួម​ជាមួយ​ទឹកប្រាក់​ 5,000​ ដុល្លារ​ ៕​

IMG_4281(compress1)

...

អត្ថបទ​ក្រុមហ៊ុន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print