ខេត្ដសៀមរាប៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួនដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាបបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនស្ដ្រីជាមេខ្យល់ម្នាក់ ពាក់ព័ន្ធទៅនឹងការនាំក្មេងស្រីទៅដេកជាមួយភ្ញៀវនៅតាមផ្ទះសំណាក់និងសណ្ឋាគារក្នុងក្រុងសៀមរាប។ ការឃាត់ខ្លួន នេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចពាក្យ បណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ។
ប្រតិបត្ដិការនេះធ្វើឡើងនៅវេលា ម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងផ្ទះជន សង្ស័យក្នុងភូមិតាភុល សង្កាត់ស្វាយ ដង្គុំ ក្រុងសៀមរាប ដោយមានការ បញ្ជាផ្ទាល់ពីលោក កើត សុវណ្ណារ៉េត ព្រះរាជអជ្ញារង អមសាលាដំបូងខេត្ដ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ហេង នាយរងការិយាល័យនគរបាល ប្រឆាំងការជូញដូរមនុស្សនិងការពារ អនីតិជននៃស្នងការខេត្ដ។
លោកវរសេនីយ៍ត្រី ជា ហេង នាយ រងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនស្ដ្រីម្នាក់ ឈ្មោះ ចេន ម៉ី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងខេត្ដសៀមរាបដោយយោងទៅតាមពាក្យប្ដឹងរបស់អាព្យាបាលក្មេងស្រីរង គ្រោះ។លោកបានបន្ដថា ក្រោយពីឃាត់ ខ្លួនស្ដ្រីសង្ស័យរួចមកស្ដ្រីសង្ស័យរូបនោះ បានសារភាពនៅចំពោះមុខសមត្ថកិច្ច ថារូបគេពិតជាបាននាំក្មេងស្រីរងគ្រោះ ទៅដេកជាមួយភ្ញៀវពិតប្រាកដមែន ដោយក្មេងស្រីដេកជាមួយភ្ញៀវម្ដងក្នុង តំលៃចាប់ពី១០០ដុល្លារទៅ៣០០ដុល្លារ ដោយរូបគេបានគិតជាភាគរយទៅតាមតម្លៃនិមួយៗចាប់ពី១០ដុល្លារដល់១០០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំង នគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដសៀមរាបនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីចាត់ ការតាមផ្លូវច្បាប់ ៕
ដោយ៖ ជានិរន្ដរ៍