ប្រុស​ ស្រី​៤​នាក់​រង​របួសធ្ងន់​ ស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ស្វាយ​ទាប

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ ប្រុស​ ស្រី​៤​នាក់​រង​របួសធ្ងន់​ ស្រាល​ ខណៈ​ដែល​ជួប​គ្រោះ​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​ម៉ូតូ​ បើក​ស្រប​ទិស​គ្នា​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ស្ថិត​ក្នុងភូមិ​លាប​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ យោង​តាម​សមត្ថកិច្ច​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​មាន​ម៉ូតូ​ម៉ាក​វ៉ែ​វ​ ពណ៌​ ស្លែ​ គ្មាន​ស្លាក​លេខ​ ជិះ​ឌុ​ប​គ្មា​២​នាក់​ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​លុះដល់​ចំនុច​កើតហេតុ​ខាងលើ​ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ សេ​១២៥​ ជិះ​ឌុ​ប​គ្នា​២​នាក់​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ យ៉ាង​លឿន​បុក​ម៉ូតូ​វ៉ែ​វ​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​រដូករណែល​លើ​ផ្លូវ​តែ​ម្ដង​ ។​

IMG-20151104-WA0005

​សមត្ថកិច្ច​នគរបាល​បន្ត​ថា​ បុរស​ដែល​រង​របួសធ្ងន់​ ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​នោះ​ មានឈ្មោះ​ តែ​ន​ ពិសី​ អាយុ​២៥​ឆ្នាំ​ មុខរបរ​កម្មករ​ រស់នៅ​ ភូមិ​ តា​យន្ត​ ឃុំ​ពងទឹក​ ស្រុក​រំដួល​ និង​រួម​ដំណើរ​ជាមួយ​មានឈ្មោះ​ ពុត​ ប៊ុ​ន​ធឿ​ន​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​រង​របួសស្រាល​ ។​

​ចំណែក​អ្នកបើកបរ​ម៉ូតូ​វ៉េវ​ម្ខាង​ទៀត​មានឈ្មោះ​ ស្រី​ សុខា​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មុខរបរ​ កសិករ​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ម៉ី​ ចាន់​ធឿ​ន​ ភេទ​ស្រី​អាយុ​៤១​ឆ្នាំ​ មុខរបរ​ កសិករ​ ដោយ​អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​រស់នៅ​ភូមិ​ ទា​ហ៊ាន​ សង្កាត់​ ស្វាយ​តឿ​ ក្រុង​ស្វាយ​រៀង​ ។​

​ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ចុះ​វាស់វែង​ និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ។​

​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​រិះគន់​ចំពោះ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប​ដែល​យឺតយ៉ាវ​ក្នុង​ការ​មក​ដឹក​ជន​រង​គ្រោះ​មក​មន្ទី​ពេទ្យ​ដោយ​ទូរស័ព្ទ​ហៅ​រថយន្ត​ជាង​មួយ​ម៉ោង​ទើប​រថយន្ត​មក​ដល់​ដោយ​ទុក​ឲ្យ​ជន​រង​គ្រោះ​ស្ទើរ​ដាច់ខ្យល់​ ខណៈ​ចំងាយ​ពី​កន្លែង​កើតហេតុ​នោះ​គឺ​នៅ​មិន​ឆ្ងាយ​សោះ​ ៕​

IMG-20151104-WA0004IMG-20151104-WA0003

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print