សិក្ខាកាមកងរាជអាវុធហត្ថ OPJ ជំនាន់ទី២១ ចូលរួមបុណ្យសពម្តាយ លោក សុខ ប៊ុនឡុង

ចែករំលែក៖

ខេត្ត ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សិក្ខាកាមកងរាជអាវុធហត្ថវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៍ ជំនាន់ទី២១ បានទៅចូលរួមពិធីបុណ្យសព ម្តាយលោក សុខ ប៊ុនឡុង ជាសិស្សសិក្ខាកាម OPJជំនាន់ទី២១ នឹងជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង៤នឹង៣០នាទីទាបភ្លឺ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយរោគាពាធ នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅចំណុច ភូមិត្រពាំងឬស្សី ឃុំ រកាព៥ ស្រុក-ខេត្តត្បូងឃ្មុំ ។

លោក ជុន វណ្ណី អនុប្រធានវគ្គ OPJ ជំនាន់ទី២១ តំណាងអោយលោកគ្រូ និងសិក្ខាកាមទំាងអស់ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនឹងក្រុមគ្រួសារ លោក សុខ ប៊ុនឡេង និងចូលបច្ច័យតាមសទ្ធាជ្រះថ្លា ក្នុងពិធីបុណ្យរួមមានៈ ១ ២៥០ ០០០រៀល នឹង ៣៤០ដុល្លារ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print