រថយន្តម៉ាក RENGE ROVER មួយគ្រឿងរេចង្កូតជ្រុលទៅ​បុកបង្គោលភ្លើងបាក់ទ្រេត

ចែករំលែក៖

ភ្នំពេញ៖ បរុសម្នាក់បើករថយន្តម៉ាក RENGE ROVER មួយគ្រឿងសង្ស័យឈ្លោះប្រកែកគ្នាជាមួយសង្សារដែលនៅក្នុងរថយន្តហើយក៏បានទាញដៃចង្កូតរថយន្តជ្រុលទៅ​បុកបង្គោលភ្លើងបាក់ទ្រេតសង្កត់លើស្លាកយីហោ អមតៈត្រេឌីង ទទួលបញ្ចាំ ។

image2 (1)

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ​កម្ពុជាក្រោម ​ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។

បើតាមប្រភពព័ត៌មានពីសាក្សីកន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេលកើត​ហេតុគេបានឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក RENGE ROVER ពណ៌ស មិនចាំស្លាកលេខ ដោយនៅក្នុងរថយន្តនោះក៏មាននារីម្មាក់ទៀតដែលរួមដំណើរជាមួយបើកបរក្នុងទិសដៅពីលិចទៅកើត ហើយឃើញអ្នកទាំង២នាក់ធ្វើកាយវិការឈ្លោះប្រកែកគ្នាក្នុងរថយន្ត និងបានប្រទាញប្រទង់គ្នាទៀត លុះមកដល់ចំណុច​កើ​ត​​ហេ​តុ​​ស្រាប់តែនារីជាសង្សារបានទាញដៃចង្កូតរថយន្តបណ្តាលឲ្យរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបាក់ទ្រេតសង្កត់ទៅលើស្លាកយីហោ ក្រុមហ៊ុនទទួលបញ្ចាំ អមតៈ​ត្រេ​​ឌីង​ ធ្វើ​ឲ្យខូចខាតតែមិនបណ្តាលឲ្យមានអ្នកណារងរបួសនោះទេ ។

ក្រោយពេលកើតហេតុរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុក​ បង្គោលភ្លើងបាក់​ទ្រេត​នៅកន្លែងកើតហេតុ ៕

image1 (2)

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print