ក្រុម​ស្ទាវ​បង្ហោះ​ម៉ូតូ​និង​ស្រែក​ហ៊ោកញ្ជ្រៀវ​រំខាន​អ្នកស្រុក​ពេល​រាត្រី​ ត្រូវ​នគរបាល​ចាប់ខ្លួន​

ចែករំលែក៖

​ខេត្តឧត្តរមានជ័យ​៖​ ក្មេង​ស្ទាវ​ជើងកាង​ប្រចាំ​ភូមិ​៥​នាក់​ ត្រូវ​នគរបាល​ចាប់ខ្លួន​ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ស៊ី​ម៉ាំង​ប្រែ​ន​ប្រណាំង​គ្នា​ ជ្រែ​តាម​ផ្លូវ​ ព្រមទាំង​ស្រែក​ហ៊ោកញ្ជ្រៀវ​ក្នុង​ពេល​រាត្រី​ រំខាន​ដល់​ការ​រស់នៅ​ និង​ការ​សម្រាកសម្រាន្ដ​របស់​អ្នកស្រុក​ ។​

១

​ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ ម៉ោង​១១​និង​៥០​នាទី​ ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ឃុំ​ បាក់​អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្ទាវ​ទាំង​៥​នាក់​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​រួម​មាន​១/​ឈ្មោះ​ ចាន់​ ចេ​ន​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ២/​ឈ្មោះ​ ស៊ិ​ន​ សុភ​ក្ត្រ័​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ៣/​ឈ្មោះ​ ខៀន​ ឃាន់​ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ ៤/​ឈ្មោះ​ គង់​ ចាន់​ធាន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ និង​៥/​ឈ្មោះ​ ត្រាច​ រិម​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ទាំង​៥​នាក់​រស់នៅ​ក្នុង​ភូម​សំបូរ​ ឃុំ​បាក់​អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ​។​ក្រៅពី​នេះ​សមត្ថកិច្ច​ដកហូត​បាន​ ម៉ូតូ​៣​គ្រឿង ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ទំនើង​ទាំង​៥​នាក់​ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​លឿន​ហើយ​បង្ក​សម្លេង​រោ​ទិ៍​ខ្លាំង​ និង​បាន​ស្រែក​ឡូឡា​ បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ ធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​ និង​បង្ក​អសន្តិសុខ​ដល់​សង្គម​ ។​

​បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើរ​ទាំងនោះ​ ស្ថិត​ក្រោម​ការ​សួរនាំ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ​៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print