បុគ្គលិក​ស្រី​អេ​ស៊ី​លី​ដា​ម្នាក់​ ពេល​អតិថិជន​យក​លុយ​ទៅ​បង់ពន្ធ​ដូច​ទៅ​សុំទាន

ចែករំលែក៖

​ភ្នំពេញ​៖​ អតិថិជន​មួយ​ចំនួន​ដែល​ ពាក់ព័ន្ធ​និង​ការ​បង់ពន្ធ​និង​បង់​អ្វី​ផ្សេងៗ​ បាន​សម្ដែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​ លើ​បុគ្គលិក​ស្រី​អេ​ស៊ី​លី​ដា​ម្នាក់​ដែល​ បាន​ប្រើ​ពាក្យ​គំរោះ​កំ​រើ​យ​ប្រៀប​បីដូច​ ជា​អតិថិជន​ទៅ​សុំទាន​យ៉ាង​ដូច្នេះ​ដែរ​ ។​

​អតិថិជន​មួយ​រូប​ដែល​សុំ​មិន​ប​ញ្ជេ​ញ​ ឈ្មោះ​ថ្មីៗ​នេះ​គាត់​បាន​វេច​លុយ​ទៅ​បង់​ ពន្ធ​រថយន្ដ​និង​ម៉ូតូ​ដោយ​មាន​ឯកសារ​ គ្រប់​គ្រន់​ ។​ ក៏​ប៉ុន្ដែ​អតិថិជន​រូប​នេះ​មាន​ ច​ម្ង​ល់​ចង់​សួរ​ទៅ​បុគ្គលិក​ស្រី​អេ​ស៊ី​លី​ដា​ ម្នាក់​ដែល​មាន​រូបថត​ខាងលើ​នេះ​បាន​ ឆ្លើយ​និង​ប្រើ​ពាក្យ​សម្ដី​គំរោះគំរើយ​ដូច​ជា​មិន​សមជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ ធនាគារ​ធំៗ​មួយ​ចំនួន​ទៀត​នៅ​រាជធានី​ ភ្នំពេញ​នោះ​ទេ​ ។​

​អតិថិជន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ មិន​តែ​រូប​លោក​ម្នាក់​ដែល​ត្រូវ​បុគ្គលិក​ ស្រី​ម្នាក់​នេះ​ប្រើ​ពាក្យ​គំរោះគំរើយ​ដាក់​ ដែល​មើលទៅ​ដូច​គេ​យក​លុប​ង់​ឱ្យ​អត់​ គ្រប់​អ៊ី​ន​ចឹ​ង​ ។​ បន្ទាប់​ពី​រូប​គាត់​និង​នាង​ជា​ គូ​ដណ្ដឹង​របស់​គាត់​បាន​ទៅ​បង់ពន្ធ​ផ្ទះ​ ហើយ​បាន​ប្រាប់​គាត់​ថា​ នាង​ក៏​បាន​ជួប​ នឹង​បុគ្គលិក​ស្រី​សម្ដី​អាក្រក់​គ្រោតគ្រាត​ម្នាក់​នេះ​ដែរ​ ។​ គូ​ដណ្ដឹង​របស់​លោក​បាន​ បញ្ជាក់​ថា​“​បុគ្គលិក​ស្រី​ម្នាក់​នេះ​អត់​ចង់​ទទួល​ឯកសារ​របស់ខ្ញុំ​ទេ​ទោះ​មាន​គ្រប់​ គ្រាន់​ក្ដី​”​ ។​ នៅ​ពេល​នោះ​នាង​បាន​ប្រាប់​ ទៅ​បុគ្គលិក​ស្រី​ដែល​មិន​ស្គាល់ឈ្មោះ​ ម្នាក់​នេះ​ដើម្បី​សុំ​ជួប​អ្នកគ្រប់គ្រង​ (Manager)​តែ​ត្រូវ​បុគ្គលិក​អេ​ស៊ី​លី​ដា​មុខ​ចង​ចិ​ញ្ជើ​ម​ម្នាក់​នេះ​បដិសេធ​មិន​ឱ្យ​ជួប​ជា​ដាច់ខាត​ ។​

​អតិថិជន​ខាងលើ​បាន​បន្ដ​ថា​ កាល​ ដែល​លោក​អាច​ដឹង​អ្វី​ដែល​គូ​ដណ្ដឹង​ របស់​គាត់​ប្រាប់​ពី​ទ​ង្វើ​របស់​បុគ្គលិក​ស្រី​ នេះ​បាន​ដោយសារ​នាង​ផ្ញើ​រូប​បុ​គ្គិល​ស្រី​ អេ​ស៊ី​លី​ដា​នេះ​មក​ដោយ​ចៃដន្យ​ដែល​ជា​ មនុស្ស​តែ​មួយ​ទើប​រូប​ខ្ញុំ​សម្រេច​Post​ (​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​)​ចង់​ប្រាប់​ឱ្យ​អតិ​ ថិ​ជន​ទាំងឡាយ​ដឹង​បើ​វេច​លុយ​យក​ទៅ​បង់ពន្ធ​រថយន្ដ​ ម៉ូតូ​ ផ្ទះ​ ។​ល​។​ បើ​ជួប​ បុគ្គលិក​អេ​ស៊ី​លី​ដា​ដូចដែល​មាន​រូប​នៅ​ក្នុង​រូបថត​នេះ​ឬ​បើ​មាន​ពេលវេលា​និង​គ្មាន​ភាព​ចាំបាច់​ប្រញាប់ប្រញាល់​ទៅ​ណា​ទេ​គួរតែ​អង្គុយ​ចាំ​បុគ្គលិក​ផ្សេង​ ចៀសវាង​កុំឱ្យ​ខូច​អារម្មណ៍​ព្រោះ​មាន​ លុយ​យក​ទៅ​បង់​ឱ្យ​ហើយ​ដូច​ជា​ទៅ​សុំ​ ទាន​ឬ​ក៏​ទៅ​សុំ​ភ្លើង​យក្ស​អ៊ី​ខ​ចឹ​ង​ ។​

​អតិថិជន​ដដែល​នេះ​បាន​បន្ដ​ថា​ ក្រោយ​ពី​មាន​ភាព​ចៃដន្យ​ដូច​គ្នា​នេះ​ លោក​ក៏​ប្រាប់​នាង​ជា​គូ​ដណ្ដឹង​ថា​ លោក​ ក៏​ធ្លាប់​ទៅ​ធនាគារ​អេ​ស៊ី​លី​ដា​ដើម្បី​បង់​ ពន្ធ​រថយន្ដ​និង​ម៉ូតូ​ហើយ​បាន​ជួប​បុគ្គលិក​ អេ​ស៊ី​លី​ដា​រូប​នេះ​ប្រើ​ពាក្យ​គំរោះគំរើយ​បែប​នេះ​ដែរ​មិន​ដូច​កាលដែល​លោក​ ទៅ​បង់​នៅ​ធនាគារ​ផ្សេងៗ​មួយ​ចំនួន​ ដែល​គេ​រាក់ទាក់​និយាយ​មាន​សុជីវធម៌​ល្អ​ណាស់​ ។​

​អតិថិជន​ដដែល​បាន​រិះគន់​ទៅ​លើ​ បុគ្គលិក​ដដែល​នេះ​ថា​ បុគ្គលិក​អេ​ស៊ី​លី​ ដា​ម្នាក់​នេះ​តាម​ពិត​ទៅ​ជា​អ្នកបម្រើ​សេ​ វា​កម្ម​ដល់​អតិថិជន​ គឺ​មិនមែន​ជា​ថៅ​ កែ​អតិថិជន​នោះ​ទេ​ ហើយ​លោក​សង្ឃឹម​ និង​ជឿជាក់​ថា​ ម្ចាស់​ធនាគារ​ក៏​ដូច​ជា​គ្រប់​ គ្រង​ធនាគារ​អេ​ស៊ី​លី​ដា​ត្រូវ​តែ​ណែនាំ​ បុគ្គលិក​របស់​ខ្លួន​ម្នាក់​នេះ​ពី​ការ​និយាយ​ ស្ដី​ជាមួយ​អតិថិជន​និង​ផ្ដល់​ព័ត៌មាន​ ផ្សេងៗ​ថ្មីៗ​ដល់​អតិថិជន​ជាមួយ​និង​ភាព​ស្វាគមន៍​ដោយ​ភាព​កក់ក្ដៅ​យកចិត្ដ​ អតិថិជន​មិនមែន​ប្រើ​ពាក្យ​គំរោះគំរើយ​អ​សីលធម៌​បែប​នេះ​ទេ​ ។​ ការ​ដែល​ លោក​រិះគន់​បែប​នេះ​ព្រោះថា​ជា​ធម្មតា​មិន​ថា​បុគ្គលិក​ធនាគារ​នោះ​ទេ​អ្នក​ បម្រើសេវា​នៅ​គ្រប់​ទីកន្លែង​មុន​នឹង​ អាច​ចូល​បម្រើ​ការងារ​បាន​មាន​ភាព​ចាំបាច់​បាន​ទទួល​ការ​ហ្វឹកហាត់​បង្រៀន​ពី​ របៀបរបប​ទទួល​ការ​ពន្យល់​ពី​ថៅកែ​ ដោយ​ចាត់​ទុក​ភ្ញៀវ​ឬ​អតិថិជន​ជា​ស្ដេច​។​

​ជុំវិញ​ការ​រិះគន់​ចំពោះ​បុគ្គលិក​ស្រី​ ម្នាក់​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ខាងលើ​នេះ​ នគរវត្ដ​មិន​អាច​រក​ការ​ពន្យល់​ពី​ម្ចាស់​ ធនាគារ​អេ​ស៊ី​លី​ដា​និង​អ្នកគ្រប់គ្រង​ ធនាគារ​មួយ​នេះ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខណៈ​នៅ​មាន​អតិថិ​ ជន​មួយ​ចំនួន​ទៀត​បាន​សម្ដែង​ការ​ខក​ ចិត្ដ​ជ្រុលខ្លួន​ពាក់ព័ន្ធ​ឯកសារ​មួយ​ចំនួន​ ត្រូវ​ទៅ​បង់ប្រាក់​ឱ្យ​ធនាគារ​មួយ​នេះ​ ៕​

IMG_8143 (1)

ដោយ៖ លី​ ហ៊ា​ង​

...

ពាណិជ្ជកម្ម៖
naza-wedding-cambodia

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print