គិតមកត្រឹមថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៥ ម៉ាស៊ីុនបូមទឹកខ្នាតមធ្យម និងតូចជាច្រើនគ្រឿង ព្រមទាំងស្ថានីយបូមទឹកមួយចំនួន ត្រូវបានក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ដាក់ឱ្យដំណើរបូមទឹកបញ្ចូលអាង បឹង-ព្រែកធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ ម៉ាស៊ីុនបូមទឹកខ្នាតមធ្យម និងតូចជាច្រើនគ្រឿង ព្រមទាំងស្ថានីយបូមទឹកមួយចំនួន ត្រូវបានក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ដាក់ឱ្យដំណើរបូមទឹកបញ្ចូលអាង បឹង-ព្រែកធម្មជាតិ សម្រាប់បម្រើដល់ការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករ នៅតាមបណ្តាខេត្តចំនួន ១៤ រួមមាន ខេត្តកំពង់ធំ កំពង់ឆ្នាំង កណ្តាល តាកែវ ព្រៃវែង បាត់ដំបង ក្រចេះ ត្បូងឃ្មុំ ឧត្តរមានជ័យ កំពត កំពង់ស្ពឺ បន្ទាយមានជ័យ កំពង់ចាម និងខេត្តស្ទឹងត្រែង ។

12205021_918784231509971_2081337663_n

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា មកដល់ពេលនេះ អាងទឹកចំនួន ៥៨, បឹង ចំនួន ១១ និងព្រែក ចំនួន ០២ ត្រូវបាន និងកំពុងបូមទឹកបំពេញជាបន្តបន្ទាប់ ដោយប្រើប្រាស់៖

  1. ស្ថានីយបូមទឹកខ្នាតធំចំនួន ០២ កន្លែង គឺស្ថានីយបូមទឹកហ៊ុនសែនទី ៤៥ ស្ថិតក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងស្ថានីយបូមទឹក សាយ ឈុំ ស្ថិតក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
  2. ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥ សេះ) សរុប ចំនួន ៧៩ គ្រឿង ក្នុងនោះមាន ខេត្តកំពង់ធំ ចំនួន ១២ គ្រឿង, ខេត្តកំពង់ឆ្នាំង ចំនួន ១៩ គ្រឿង, ខេត្តកណ្តាល ចំនួន ១៩ គ្រឿង, ខេត្តតាកែវ ចំនួន ០៦ គ្រឿង, ខេត្តព្រៃវែង ចំនួន ០៦ គ្រឿង, ខេត្តបាត់ដំបង ចំនួន ០៦ គ្រឿង, ខេត្តក្រចេះ ចំនួន ០២ គ្រឿង, ខេត្តឧត្តរមានជ័យ ចំនួន ០២ គ្រឿង, ខេត្តកំពត ចំនួន ០១ គ្រឿង, ខេត្តបន្ទាយមានជ័យ ចំនួន ០៣ គ្រឿង, ខេត្តត្បូងឃ្មុំ ចំនួន ០៣ គ្រឿង និងម៉ាស៊ីនខ្នាតតូច (២៥សេះ) ចំនួន ១៥គ្រឿងទៀត នៅខេត្តស្ទឺងត្រែង ។

ដោយឡែកចំពោះសហគមន៍ទំនប់មួយចំនួន ដែលមានម៉ាស៊ីនបូមទឹកខ្នាតមធ្យម និងតូចរួចជាស្រេចទៅហើយនោះ ក្រុមការងារបានសម្រេចប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលមាននៅនឹងកន្លែងស្រាប់ ដោយក្រសួងធនធានទឹក និងឧតុនិយម ជាអ្នកឧបត្ថម្ភប្រេង ។

លោក ចាន់ យុត្ថា បានបន្តថា នៅក្នុងពេលចុះពិនិត្យការងារនេះនាពេលកន្លងទៅ លោករដ្ឋមន្ត្រី លឹម គានហោ ក៏បានឧបត្ថម្ភនូវម៉ាស៊ីនបូមទឹកខ្នាតតូច (២៥សេះ) ចំនួន ១០ គ្រឿង ទៅដល់សហគមន៍ទំនប់ដែលមានការខ្វះខាតម៉ាស៊ីនបូមទឹកខ្នាតតូចសម្រាប់បូមទឹកបញ្ចូលស្រែ ។ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមថា ក្រុមការងាររបស់ក្រសួង បាន និងកំពុងបន្តចុះពិនិត្យនៅតាមបណ្តាទីតាំងផ្សេងៗទៀត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕

12204928_918784194843308_1700521165_n 12211980_918784204843307_1549693531_n 12208197_918784151509979_343976100_n 12208220_918784241509970_230559766_n 12204638_918784211509973_1326096626_n 12025427_918784221509972_1366410897_n 12208056_918784228176638_1529931873_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print