ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​ត្រូវ​រថយន្ដ​មក​ពី​ ក្រោយ​កិន​ស្លាប់

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​៖​ បុរស​ម្នាក់​ ត្រូវ​រថយន្ដ​កិន​ស្លាប់​ខណៈ​ជិះ​ម៉ូតូ​ដួល​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ ផ្លូវជាតិ​លេខ​៦​ខាងលិច​ស្ពាន​អូរ​លៀប​ ស្ថិត​នៅ​ភូមិ​ភ្នំ​លៀប​កើត​ ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្ដបន្ទាយមានជ័យ​ ។​

IMG-20151104-WA0011

​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​រថយន្ដ​កិន​ស្លាប់​ឈ្មោះ​ ហា​យ​ ឆេ​ន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ទឹកជោរ​ ស្រុក​ព្រះ​ នេត្រ​ព្រះ​ ខេត្ដបន្ទាយមានជ័យ​។​ ជន​រង​ គ្រោះ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1G-9545​ ។​ ចំណែក​ រថយន្ដ​បង្ក​កិន​ជន​រង​គ្រោះ​ឱ្យ​ស្លាប់​បាន​ បើក​គេច​បាត់​ក្រោយ​កើតហេតុ​ ។​

​តាម​របាយការណ៍​នគរបាល​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ពេល​មក​ ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ដួល​ដោយ​ ខ្លួនឯង​ ។​ ពេល​នោះ​មាន​រថយន្ដ​មួយ​គ្រឿង​ មិន​ស្គាល់​ម៉ាក​បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​ កិន​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​ មួយ​រំពេច​ ហើយ​ក៏​បើក​គេចខ្លួន​បាត់​ តែ​ម្ដង​ ។​

​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​ កិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​រីឯ​ម៉ូតូ​ជន​រង​ គ្រោះ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ដើម្បី​តាម​ចាប់​រថយន្ដ​មក​ដោះស្រាយ​ តាម​ផ្លូវច្បាប់​ ៕​

...

ដោយ៖ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print