តារា​សម្តែង​ និង​អ្នក​យុទ្ធ​គុន​ខ្មែរ​ជា​ច្រើន​រួម​គ្នា​ថត​រឿង​«​វិស្សមកាល​មរណៈ​»

ចែករំលែក៖

​ភ្នំពេញ​៖​ តារា​សម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ និង​អ្នក​និយម​ហ្វឹកហាត់​ក្បាច់គុន​បុរាណ​ខ្មែរ​ជា​ច្រើន​រួប​នឹង​រួម​គ្នា​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង​ “​វិស្សមកាល​មរណៈ​”​ របស់​ផលិតកម្ម​ ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​។​

frer

​ការ​ប្រមូលផ្តុំ​តួ​សម្តែង​ នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ ក្រុង​ពលី​ កាលពី​ថ្ងៃ​ទី​៣​ វិច្ឆិកា​ឆ្នាំ​២០១៥​ ក្នុង​ទីស្នាក់ការ​របស់​ក្រុម​ផលិតកម្ម​ចក្រ​វា​ឡ​ស្ថិត​នៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ​។​

​ខ្សែភាពយន្ត​រឿង​«​វិស្សមកាល​មរណៈ​»​ជា​ប្រភេទ​រឿង​ដុំ​ដែល​និយាយ​ពី​ចំណុច​សំខាន់ៗ​ ក្នុង​នោះ​មាន​កំប្លែង​ ខ្មោចលង​ និង​ការ​វាយតប់​ដោយ​ត្រូវ​បាន​ចាងហ្វាង​ផលិតកម្ម​រៀបចំ​ឲ្យ​តួ​សម្តែង​ទាំងអស់​មក​ប្រជុំ​គ្នា​ហាត់រៀន​វិជ្ជា​គុន​ជា​មុន​ ដើម្បី​បាន​សម្តែង​មើលទៅ​បែប​ធម្មជាតិ​ ។​ ក្រៅពី​បង្ហាត់​ជំនាញ​ក្បាច់គុន​បុរាណ​ដល់​តារា​សម្តែង​ពី​ក្រុម​អ្នកជំនាញ​ភាពយន្ត​ថ្មី​នេះ​ក៏​ប្រមូលផ្តុំ​ទៅ​ដោយ​តារា​សម្បូរ​បទ​ពិសោធ​អស់​ជា​ច្រើន​ឆ្នាំ​មក​រួម​គ្នា​សម្តែង​កសាង​ខ្សែភាពយន្ត​នេះ​ឲ្យ​មាន​កម្រិត​ទាក់ទាញ​ពី​សំណាក់​ទស្សនិកជន​ដោយ​ផលិតកម្ម​បាន​ចំណាយ​ទុន​ជា​ច្រើន​ដើម្បី​ឲ្យ​មានគុណ​ភាព​ខ្ពស់​។​

​តារា​ដែល​មាន​វត្តមាន​សម្តែង​រឿង​«​វិស្សមកាល​មរណៈ​»​រួម​មាន​កញ្ញា​នី​ មុនីនាថ​ នាង​ខ្ញុង​ អ្នក​នាង​ឆៃ​លី​ ដា​ឡែ​ន​ អ្នក​នាង​តូច​ ស្រី​ពេជ្រ​ លោក​សាយ​ សៀ​រ៉ា​ លោក​ថៃ​ ប៊ុ​ន​នាង​ អ្នកស្រី​ចាន់​តារា​ទី​ អ្នក​នាង​ប៉ែន​ សុ​ផា​នី​ កញ្ញា​ថន​ ល​ក្ខិ​ណា​ លោក​ហម​ ឈ​រ៉ា​ព្រមទាំង​តារា​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

​អ្នកស្រី​ថុ​ង​ ស៊ីវ​ទៀង​ អគ្គ​នាយិការ​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​បាន​មាន​ប្រសាសន៍​ថា​ អ្នកស្រី​បាន​ចំណាយ​ដើមទុន​ច្រើន​គួរសម​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​សម្រាប់​បង្ហាញ​ស​មិ​ទ្ឋិ​ផល​ថ្មី​នេះ​ឲ្យ​ល្អ​សំដៅ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​គេ​ថា​ កុន​ខ្មែរ​អន់​ថយ​ ក៏​ដូច​ជា​ខំ​ដើរ​ឲ្យ​ទាន់​កុន​បរទេស​ ។​

​អ្នកស្រី​បញ្ជាក់​ថា​ ទស្សនិកជន​ខ្មែរ​នៅ​តែ​ស្រឡាញ់​ និង​គាំទ្រ​កុន​ខ្មែរ​ទើប​អ្នកស្រី​ខិតខំ​រិះរក​អ្វី​ដែល​ប្លែក​ឲ្យ​មើលទៅ​មាន​កម្រិត​ទទួល​បាន​ក្រោយ​ពេល​បញ្ចាំង​ជា​ផ្លូវការ​។​អ្នកស្រី​បន្ថែម​ថា​ផលិតកម្ម​បាន​ចំណាយ​ប្រាក់​ទិញ​របស់​ល្អៗ​ទំនើប​យក​មក​ថត​ដោយ​កា​ម៉ា​រ៉ា​ខ្លះ​ទិញ​មក​ពី​ក្រៅ​ស្រុក​គឺ​មក​ពី​ជប៉ុន​មាន​ទាំង​អាច​ថត​លើ​អាកាស​និង​ថត​នៅ​ក្នុង​ទឹកបាន​ទៀត​ ។​ រឿង​«​វិស្សមកាល​មរណៈ​»​នេះ​ត្រូវ​ថត​ជា​ច្រើន​ស​ប្តា​ហ៍​នៅ​លើ​នាវា​ដោយ​មាន​ប្លង់​ជា​ច្រើន​ត្រូវ​ថត​នៅ​តាម​ដង​ទន្លេមេគង្គ​។​

​អ្នកស្រី​លើក​ឡើង​ដែរ​ថា​ រឿង​នេះ​គឺជា​ប្រភេទ​រឿង​វាយតប់​ក្បាច់គុន​ដោយ​ទាំងស្រី​ទាំងប្រុស​ត្រូវ​តែ​ចេះ​សម្តែង​បាន​វាយតប់​ឲ្យ​ល្អ​ទើប​អ្នកស្រី​ចេញ​បញ្ជា​ឲ្យ​តារាៗ​មានឈ្មោះ​ថត​មក​ហាត់រៀន​ជា​គោល​ឲ្យ​ទំនង​អត់​ធ្វើ​លេងៗ​បាន​ទេ​មហាជន​ពិតជា​រិះគន់​កាលណា​ចេញ​ទៅ​ឆ្គង​ ។​ អ្នកស្រី​រំពឹង​ថា​ រឿង​នេះ​ពិតជា​ជោគជ័យ​ ព្រោះថា​យើង​ចំណាយ​ទុន​ច្រើន​ហើយ​អត់​ស្តាយ​ប្រាក់​ទេ​បូក​ផ្សំ​ទាំង​តួ​សម្តែង​សុ​ទ្ឋ​តែ​ជា​អ្នកមាន​ជំនាញ​ព្រមទាំង​អ្នកដឹកនាំ​រឿង​ផលិតក​រក៍​សម្បូរ​បទ​ពិសោធន៍​សំខាន់​ការ​ចំណាយ​ទុន​នេះ​ជា​រឿង​ចម្បង​។​

​តារា​សម្តែង​កញ្ញា​នី​ មុនីនាថ​ដែល​ជា​តួអង្គ​ឯក​ក្នុង​រឿង​នេះ​ដែរ​ បាន​ឲ្យ​ដឹង​ថា​ អ្នក​នាង​បាន​ថត​រឿង​ជា​ច្រើន​មក​ហើយ​សុ​ទ្ឋ​តែ​ជា​តួ​ស្លូត​យំ​និង​ខ្លះ​ក្រ​ម៉ិច​ក្រ​មើម​ ។​ ប៉ុន្តែ​លើក​នេះ​ត្រូវ​បញ្ចេញ​កាយវិការ​វាយតប់​ក្បាច់គុន​បុរាណ​ខ្មែរ​ផង​នោះ​ ពិតជា​លំបាក​ត្រូវ​តែ​ខំ​ស៊ូ​ឲ្យ​មើលទៅ​ល្អ​សមជា​តារា​មហាជន​ឲ្យ​តម្លៃ​ ។​ យ៉ាងណា​ ក៏​នាង​មិនសូវ​ជា​លំបាក​ដូច​ពេល​មិន​ទាន់​មើល​សាច់​រឿង​ទេ​ ព្រោះ​នាង​បាន​មក​ហ្វឹកហាត់​ក្បាច់គុន​បាន​មួយ​រយៈ​ដែរ​ដើម្បី​បាន​ទុន​ខ្លះ​ក្នុង​ការ​សម្តែង​ទើប​មិនសូវ​ជា​ភ័យ​ខ្លាច​សម្តែង​ស្ទើរ​ ។​ នាង​សង្ឃឹមថា​ ផ្ទៃរឿង​នេះ​ ក៏​ពិតជា​មាន​អ្នកគាំទ្រ​ស្រប​ពេល​ដែល​ម្ចាស់​ផលិតកម្ម​គាត់​ចំណាយ​ទុន​ច្រើន​សូ​ម្បី​តែ​ម៉ាស៊ីន​ថត​ មើលទៅ​សុ​ទ្ឋ​តែ​ជា​របស់​មាន​គុណភាព​ ខណៈ​ដែល​រឿង​ខ្មែរ​ ក៏​នៅ​មាន​អ្នក​ឲ្យ​តម្លៃ​ទៀត​នោះ​៕​

trerg4e3fr534

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print