ការសម្រេចបញ្ជូនកម្លាំងទាហានចូល ទៅជួយរដ្ឋាភិបាលរបស់ប្រធានាធិបតី អាល់អាសាដ បានធ្វើឱ្យគម្រោងហែក ប្រទេសស៊ីរីចេញជា២ចំណែកចែកគ្នា ដោយទួរគីគ្រប់គ្រងភាគខាងជើង រីឯ ហ្ស៊កដង់គ្រប់គ្រងភាគខាងត្បូង ។ សកម្ម ភាពទាំងនោះហើយបានធ្វើឱ្យរុស្ស៊ីត្រូវ តែលូកដៃការពារស៊ីរី បើមិនដូច្នោះទេ ស៊ីរីនឹងត្រូវបាត់បង់ទឹកដីទាំងស្រុង ។ ក្នុង ពេលនេះទួរគី និងហ្ស៊កដង់បង្កើតតំបន់ សន្ដិសុខនៅជាប់ព្រំដែនក្នុងប្រទេសស៊ីរី ដោយយកហេតុផលការពារសន្ដិសុខ ។
ដោយរងការចោទប្រកាន់ថា មាន បំណងបែងចែកស៊ីរីជា២ចំណែក ប្រទេស ទាំង២បានលើកហេតុផលថា ទប់ទល់ នឹងក្រុមអ៊ិកស្លាមបង្កើតរដ្ឋ និងរារាំង ហ្វូងមនុស្សដែលភៀសខ្លួនយ៉ាងច្រើន ទៅកាន់ហ្ស៊កដង់ និងទួរគី ។ ប៉ុន្ដែតាម ការពិតប្រទេសទាំងពីរមានគោលដៅ ផ្សេងនោះគឺលេបទឹកដីស៊ីរី ។
តាមសារព័ត៌មាន Debkafile បានឱ្យ ដឹងថា ប្រទេសទួរគីបានត្រៀមលក្ខណៈ បញ្ជូនកម្លាំងទាហាន១៨ពាន់នាក់ចូល ក្នុងទឹកដីស៊ីរីភាគខាងជើង ហើយប្រើ ប្រាស់កម្លាំងទាហានអាកាសដើម្បីបង្កើត តំបន់សុវត្ថិភាព ។ ក្នុងពេលជាមួយគ្នា នេះកម្លាំងទាហានហ្ស៊កដង់ក៏បានត្រៀមលក្ខណៈចូលទៅកាន់តំបន់ភាគខាងត្បូងស៊ីរីផងដែរ ។ មានប្រភពព័ត៌មានផ្សាយ ថា ហ្ស៊កដង់ និងទួរគីបានបានរួមគ្នា បង្កើតតំបន់ការពាររួមនៅក្នុងទឹកដីស៊ីរីភាគខាងត្បូង ។
គម្រោងឈ្លានពានខាងលើរបស់ ប្រទេសទាំងពីរបានធ្វើឱ្យប្រធានាធិបតីពូទីន ចេញសេចក្ដីប្រកាសគាំទ្ររបប ប្រធានាធិបតី អាល់អាសាដ ។ ប្រធានា ធិបតី ពូទីន បានអញ្ជើញរដ្ឋមន្ដ្រីការ បរទេសស៊ីរី លោក Walid Al Moallem ទៅកាន់វិមានប្រធានាធិបតី ពូទីន ក្នុង ពេលដែលលោកកំពុងតែពិភាក្សាជា មួយរដ្ឋមន្ដ្រីការបរទេសរុស្ស៊ី Sergey Lavrov ។ ប្រធានាធិបតី ពូទីន បាន និយាយទៅកាន់រដ្ឋមន្ដ្រីការបរទេសស៊ីរីថា គោលនយោបាយរបស់រុស្ស៊ីទៅលើ ប្រទេសស៊ីរីគាំទ្រការដឹកនាំរបស់រដ្ឋាភិ បាល និងពលរដ្ឋស៊ីរីមិនមានការផ្លាស់ ប្ដូរនោះឡើយ ។
ជាច្រើនលើកច្រើនសាប្រធានាធិ បតី ពូទីន បានព្រមានដល់ប្រទេស លោកខាងលិចថា រុស្ស៊ីប្រឆាំងរាល់ សកម្មភាពជ្រៀតជ្រែកដោយកម្លាំង យោធាចូលទៅក្នុងសង្គ្រាមស៊ីវិលនៅ ប្រទេសស៊ីរីឬក៏មានសកម្មភាពណាមួយ ក្នុងការផ្ដួលរំលំរបបប្រធានាធិបតី អាល់ អាសាដ ។ លោក ពូទីន បានព្រមានទៀត ថា ប្រសិនបើកម្លាំងទាហានបរទេសចូល ទៅក្នុងទឹកដីស៊ីរីនោះទីក្រុងមូស្គូ និងតប តវិញតាមអ្វីដែលបានកើតឡើងពិតៗ ។
ពេលនេះកម្លាំងទាហានរុស្ស៊ី ក្នុង នោះមានកម្លាំងទាហានជើងទឹកវាយឡើង គោកមាននៅក្នុងដែនសមុទ្រមេឌីទែរ៉ា ណេ និងសមុទ្រខ្មៅរួចជាស្រេចអាច ទៅកាន់ប្រទេសស៊ីរីក្នុងរយៈពេលខ្លី ។ ចំណែកទាហានអាកាសរុស្ស៊ីនៅតំបន់ ភាគខាងត្បូងក៏នៅជិតអាចចូលទៅកាន់ប្រទេសស៊ីរីក្នុងរយៈពេលខ្លីដើម្បីរារាំង តំបន់គ្រប់គ្រងដែនអាកាសនៅក្នុងទឹកដីស៊ីរី ។
ការជ្រៀតជ្រែកដោយកម្លាំងយោធាពីបរទេសចូលទៅក្នុងប្រទេសស៊ីរីក៏អាចជាប្រធានបទនៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរបស់ប្រធានាធិបតី ពូទីន និង ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ។ មេដឹកនាំទាំង២ក៏បានបង្ហាញ ពីភាពគ្រោះថ្នាក់នៅក្នុងប្រទេសស៊ីរី ។ សេតវិមានអាមេរិកបានប្រកាសថា ប្រធានាធិបតី អូបាម៉ា បានបញ្ជាក់ពី ភាពចាំបាច់នៃប្រទេសមហាអំណាចនៅលើពិភពលោកត្រូវតែមានសំឡេងរួមគ្នាក្នុងការស្វែករកដំណោះស្រាយបញ្ហាធំៗដែលពិភពលោកព្រួយបារម្ភ ។
ប្រភពព័ត៌មានពីប្រទេសទួរគីបាន ផ្សាយថា ប្រធានាធិបតី Tayyip Erdogan បានចេញបញ្ជាដល់កម្លាំងទាហានត្រៀម លក្ខណៈចូលទៅកាន់ប្រទេសស៊ីរី ។ សកម្មភាពទាំងនោះបានបញ្ជាក់ថា គម្រោងខាងលើជាគំនិតរបស់អាមេរិកនិងណាតូក្នុងការបង្កើតតំបន់ហាមប្រាមហោះហើរក្នុងទឹកដីស៊ីរី ។
ចំណែកព័ត៌មានពីលោកខាងលិចបាន បញ្ជាក់ថា ប្រទេសហ្ស៊កដង់បានទាម ទារធ្វើសកម្មភាពរួមជាមួយកម្លាំងបះ បោរស៊ីរីដើម្បីគ្រប់គ្រងតំបន់ភាគខាង ត្បូងចាប់ពីតំបន់ Jabal Druze និង Suwayda នៅភាគខាងកើតស៊ីរីជាប់ ព្រំដែនហ្ស៊កដង់ ស៊ីរី និងអ៊ីស្រាអែល។
សង្គ្រាមវាយប្រហារបានកើតឡើងយ៉ាងខ្លាំងនៅតំបន់ភាគខាងត្បូងស៊ីរី ទាំងនោះហើយបានជាប្រទេសហ្ស៊កដង់ចង់បង្កើតតំបន់គ្រប់គ្រងដែនអាកាស ក្នុងទឹកដីស៊ីរីក្នុងគោលដៅទប់ស្កាត់ជន ភៀសខ្លួន ។ នៅពេលនេះជនភៀសខ្លួន ស៊ីរីជាង២លាននាក់នៅក្នុងប្រទេសទួរគីនិងជាងមួយលានកន្លះនៅក្នុងទឹកដីហ្សកដង់ ។ ដើម្បីរារាំងការភៀសខ្លួនកាន់តែ ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរដ្ឋាភិបាល ប្រទេសទាំងពីរក៏បានសម្រេចបង្កើត តំបន់សុវត្ថិភាពក្នុងទឹកដីស៊ីរីផ្ទាល់ ។ ប៉ុន្ដែគម្រោងទាំងនោះត្រូវបានភាគីរុស្ស៊ីចាត់ទុកថា ជាចេតនាចង់បែងចែកទឹក ដីស៊ីរីជាពីរចំណែក ហើយផ្ដួលរំលំប្រធា នាធិបតី អាល់អាសាដ តែម្ដង ។ មេដឹកនាំរុស្ស៊ីបានបញ្ជាក់ថា តាំងពីដើម មកលោកខាងលិចតែងតែស្វែងរកគ្រប់វិធីសាស្ដ្រដើម្បីផ្ដួលរំលំមេដឹកនាំប្រទេស ស៊ីរី តែមិនបានសម្រេច ដោយសារ តែមានរុស្ស៊ីនៅការពារ ។ ស៊ីរីជាផល ប្រយោជន៍ដ៏សំខាន់របស់រុស្ស៊ី ដូច្នេះរុស្ស៊ី ត្រូវតែការពារគ្រប់ពេលវេលា ។ ប្រសិន បើគ្មានរុស្ស៊ីទេនោះស៊ីរីនឹងទទួលរងការ វាយប្រហារពីប្រទេសលោកខាងលិច ដូច ជាអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានជាដើម ។
ប្រសិនបើមានកម្លាំងប្រទេសទាំង២ចូលនៅក្នុងទឹកដីស៊ីរីនោះនឹងក្លាយជា មូលដ្ឋានដ៏រឹងមាំក្នុងការផ្ដួលរំលំរដ្ឋាភិ បាល អាល់អាសាដ ដែលមិនអាចតដៃរួច ។ កន្លងមកលោកខាងលិចចង់បើកការវាយ ប្រហារពីលើដែនអាកាសទៅកាន់ទីតាំងសំខាន់ៗរបស់ស៊ីរីតែមិនអាចធ្វើទៅបាន ដោយប្រើប្រាស់រយៈពេលយូរ ហើយជួប នូវឧបសគ្គជាច្រើនអាចរងការបាញ់ ទម្លាក់ដោយទាហានស៊ីរីទៀតផង ដូច ធ្លាប់កើតមានរយៈពេលកន្លងមក ។
ក្រុមអ្នកវិភាគបញ្ជាក់ថា ការដែល រុស្ស៊ីសម្រេចចូលរួមនៅក្នុងសមរភូមិស៊ីរីបានធ្វើឱ្យគម្រោងទាំងឡាយរបស់ លោកខាងលិចត្រូវរលាយ ហើយពេល នេះក្រុមអ៊ិមស្លាមបង្កើតរដ្ឋដែលប្រទេស មួយចំនួនចាត់ទុកថា ជាកម្លាំងរបស់ លោកខាងលិចនោះ ពេលនេះត្រូវបាន លោកខាងលិចជម្លៀសចេញទៅកាន់ តំបន់សុវត្ថិភាពបញ្ចៀសការវាយប្រហារ តាមដែនអាកាសពីរុស្ស៊ី ។
សារព័ត៌មាន SANA របស់ស៊ីរីបាន ផ្សាយថា កម្លាំងទាហានប្រទេសស៊ីរីបាន ផ្សាយថា យន្ដហោះប្រទេសទួរគី កាតារ អារ៉ាប់រួម បានដឹកជញ្ជូនក្រុមទាហាន អ៊ិដស្លាមបង្កើតរដ្ឋជាង៥០០នាក់ទៅកាន់ទីក្រុងអាដេន ប្រទេសយេមែន ។
តាមការប្រកាសរបស់កម្លាំងទាហាន ស៊ីរីបានឱ្យដឹងថា ខ្មាន់កាំភ្លើងក្រុមអ៊ិស្លាម បង្កើតរដ្ឋនៅក្នុងប្រទេសស៊ីរីបានដកខ្លួន ចេញពីប្រទេសនេះ ដោយសារតែការ វាយប្រហាររបស់កម្លាំងទាហានអាកាស រុស្ស៊ី ។ ទាហានស៊ីរីបានឱ្យដឹងថា ព័ត៌ មានខាងលើទទួលបានពីក្រុមចារកម្មនៅ ក្នុងប្រទេសនេះ ។
កម្លាំងទាហានស៊ីរីបានបញ្ជាក់ទៀតថា ដំណាក់កាលនៃការផ្លាស់ប្ដូរទីតាំងរបស់ក្រុមទាហានអ្ស៊ិ្លាមបង្កើតរដ្ឋគឺដើម្បី ទុកឱ្យដំណើរការនៅក្នុងតំបន់ផ្សេងទៀតនាពេលអនាគតដ៏ខ្លីដើម្បីសងសឹកវាយ ប្រហារទៅលើប្រទេសរុស្ស៊ីវិញ ៕
ប្រែសម្រួល៖ ម៉ែវ សាធី