ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សមានការរអ៊ូរទាំដោយសាតែការលំបាកក្នុងការធ្វើដំណើរធ្លងកាត់ស្ពានតានូ ដែលមានការខូចខាត និងទ្រុឌទ្រោមស្ទើរទាំងស្រុង ពេលធ្វើដំណើរម្តងៗមានការលំបាក និងផុង កង់ ឬ ម៉ូតូ និងអ្នកធ្វើដំណើរដោយសារតែស្ពានបាក់ក្តារ មានប្រហោងធំៗ ពេលធ្លងកាត់ស្ពានម្តងៗ គឺ ញ័រទទ្រើត បើមិនប្រយ័ត្នទេ ផុងធ្លាក់ទឹក ពេលខ្លះក៏មានការ ប្រជាពលរដ្ឋ ឬសិស្សសាលាធ្លាក់ ស្បែកជើង សៀវភៅ ឬមនុស្សតែម្តង និងអាចគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវស្ពាននេះផងដែរ។
បើតាមប្រជាពលរដ្ឋឈ្មោះនីប៉ូរាអាយុ៤៨ឆ្នាំមុខរបរកសិករបានអោយដឹងនៅថ្ងៃទី៤ខែវិឆ្ឆិការឆ្នាំ២០១៥នេះថាស្ពានដែលខូច និងទ្រុឌទ្រោម មានឈ្មោះថា ស្ពានតានូ ដែលមានប្រវែងប្រមាណ៣០ម៉ែត្រហើយ មានទីតាំង ស្ថិតនៅភូមិ តានូ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ដោយ ស្ពាននេះបានកសាងឡើងកាលពីឆ្នាំ១៩៧៩, ឆ្នាំ១៩៨០ដោយប្រជាលរដ្ឋទាំងអស់គ្នាបានកសាងស្ពានដោយធ្វើអំពីដើមត្នោតលុះ ដល់ឆ្នាំ១៩៩៦ស្ពាននេះមានការខូចខាតហើយមានមូលនិធិរួមគ្នាមកកសាងធ្វើអំពីឈើរហូតមកដល់បច្ចុប្បន្ននេះ មានការខូចខាតទ្រុតទ្រោមស្ទើរទាំងស្រុង ធ្វើអោយប្រជាពរដ្ឋ ក៏ដូចជាសិស្សានុសិស្សពិបាកធ្លងកាត់មករៀងមានការយឺតយ៉ាវ ជាពិសេសពេលប្រជាពលរដ្ឋ ដឹកកសិផលមកលក់នៅទីផ្សារវាងឆ្ងាយដោយចំណាយថវិការច្រើនខាតពេលវេលាផងនោះ។
ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មេត្តាជួយកសាងស្ពានថ្មីបានល្អផងងាយស្រួលក្នុងការធ្វើដំណើរ របស់ពួកគាត់ដើម្បីកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ក៏ដូចសិស្សសាលាងាយស្រួលធ្វើដំណើរទៅសិក្សាផងដែរ។
ប្រជាពលរដ្ឋជាច្រើននៅឃុំកណ្ឌៀងរាយ ស្រុកស្វាយទាប សូមសំណូមពរដល់អាជ្ញធរខេត្តមេត្តាជួយសាងសង់ស្ពានមួយនេះឡើងវិញ ព្រោះពួកគាត់កំពុងជួបការលំបាកយ៉ាងខ្លាំងពេលធ្វើដំណើរឬដឹកកសិផលមកកាន់លំនៅដ្ឋាន។ ដូច្នេះសូមអាជ្ញាធរខេត្តមានវិធានការជាបន្ទាន់ជួយពលរដ្ឋបានភ្លាមៗឆ្លើយតាមយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែជួយទុកលំបាករបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ទូទាំងប្រទេស។
ពាក់ព័ន្ធករណីនេះលោក សំ ថា អភិបាលស្រុកស្វាយទាបបានមានប្រសាសន៍ថា កន្លងមក លោកបានចុះពិនិត្យដល់ទីកន្លែងដែរ ប៉ុន្តែស្រុកគ្មានលទ្ធិភាពកសាងស្ពានថ្មីនេះទេ ដោយលោកបានរាយការណ៍ដល់ថ្នាក់ខេត្តដែរ ប៉ុន្តែខាងខេត្តមិនទាន់ឆ្លើយតបនៅឡើយ ជាហេតុធ្វើប្រជាលរដ្ឋក៏ដូចជាសិស្សានុសិស្សជួបការលំបាកយ៉ាងខ្លាំង ហើយធ្លាប់បានសំណូមពរជាច្រើនលើកច្រើនសារហូតសំណូមពរតាមវេទិកាសាធារណៈជាញឹកញាប់រហូតដល់ពេលនេះគ្មាន មន្ត្រីជំនាញ ឬលោកអ្នកធំណាចុះមើលម្ដងណាឡើយ៕
ដោយ៖ យឹម សុថាន