អាមេរិក កូរ៉េខាងត្បូង និងកូរ៉េខាងជើងជួបពិភាក្សាត្រីភាគី នៅហ្វាំងឡង់

ចែករំលែក៖

តំណាង កូរ៉េខាងជើង កូរ៉េខាងត្បូង និង អាមេរិក នឹងជួបពិភាក្សា គ្នានៅប្រទេសហ្វាំងឡង់ ផ្តោតសំខាន់ទៅលើ កម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីល របស់កូរ៉ែខាងជើង។

លោក​ Kimmo Lahdevirta មន្ត្រីក្រសួងការបរទេសប្រទេសហ្វាំងឡង់ បានបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ មានការចួលរួមពីអតីតមន្ត្រីការបរទេសអាមេរិកផងដែរ និងអតីត អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរេខាងត្បូង លោក​ Kathleen Stepphens ព្រមទាំងអ្នកឯកទេសវិភាគសន្តិសុខ របស់កូរ៉េខាងត្បូង ។

ចំណែកភាគីកូរ៉េខាងជើងវិញ មាន លោក​ Choe Kang Il ឧបការី ក្រសួងការបរទេស កូរ៉េខាងជើងទទួលបន្ទុក អាមេរិកខាងជើង ជាដំណាង ។ នៅពេលនេះ មានមនុស្សជាច្រើន បានឃើញលោក​ Choe Kang Il នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង ត្រៀមលក្ខណទៅកាន់ហ្វាំងឡង់។

តាមការវាយតម្លៃរបស់ក្រុមអ្នកអង្គេតការណ៍ ជំនួបពិភាក្សាត្រីភាគី ក្រៅផ្លូវការ គឺជាការត្រៀមលក្ខណះសម្រាប់ កិច្ច ពិភាក្សា កំពូល រវាង ប្រធានាធិបតីកូរ៉េខាងត្បូង មូនជេអីន និងលោកគីមជុងអ៊ុន​នៅចុងខែមេសា ក៏ដូចជា ជំនួបពិភាក្សាជាប្រវត្តិសាស្រ្ត របស់ប្រធានាធិបតីអាមេរិក ដូណាលត្រាំនិងលោកគីមជុងអ៊ុន នៅក្នុងខែឧសភាខាងមុខ។

មកទល់ពេលនេះ ក្រសួងការបរទេសហ្វាំងឡង់ មិនមានការវិភាគអ្វីជុំវិញ គម្រោងជំនួបពិភាក្សាត្រីភាគីខាងលើនោះឡើយ។ ប៉ុន្តែ ក្រុមអ្នកសង្កេតការណ៍ បានវាយតម្លៃថា កិច្ចប្រជុំនោះដើម្បីស្វែងយល ពីទស្សននយោបាយរបស់ភាគីពាក់ព័ន្ធ ស្តីពីកម្មវិធីបរមាណូ មុនពេលជំនួបកំពូលកើតឡើង ហើយទទួលបានជោគជ័យ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print