លោកត្រាំរងការព្រមានឲ្យបញ្ឈប់ដកតំណែងមន្ត្រីជាន់ខ្ពស់ជាបន្តទៀត

ចែករំលែក៖

ការដកតំណែងមន្ត្រីជាន់ខ្ពស់ របស់ប្រធា នាធិបតីអាមេរិក រហូត​ដល់ជាង ២០នាក់ចាបតាំងពីលោកចូលកាន់តំណែងជាង១ឆ្នាំកន្លងមក ។ សកម្មភាពបែបនេះបាន បង្ហាញឲ្យពិភពលោក ដឹងពីចំណុចខ្សោយ របស់អាមេរិកដែល មានរដ្ឋាភិបាលដឹកនាំ មិនសាមគ្គីគ្នា ជាការបែកបាក់ផ្ទៃ ក្នុង ទើបមានមន្ត្រីជាន់ខ្ពស់ជាច្រើន ត្រូវ ដកតំណែង ឬក៏បង្ខំចិត្តលាលែងចេញពី តំណែង។

ដើម្បីទប់ស្កាត់រឿង បែបនេះកើតឡើង ព្រឹទ្ធសមាជិក អាមេរិកចេញមុខ ព្រមាន ដល់លោកត្រាំ មិនត្រូវដកតំណែងមន្ត្រី ជាន់ខ្ពស់ ធ្លាប់មានបទពិសោធន៍ ដឹកនាំ អាមេរិកដោយជោគជ័យនាពេលកន្លងមកទៀតឡើយ ពិសេសគឺលោក Mueller ដែលជារដ្ឋអាជ្ញាពិសេសរបស់អាមេរិក។

ពាក់ព័ន្ធនឹង សកម្មភាពខាងលើ ព្រឹទ្ធ សមាជិកអាមេរិកមកពីគណបក្សសាធា រណរដ្ឋ បានចេញមុខព្រមាន លោក ដូណាល់ ត្រាំ មិនឱ្យបណ្ដេញរដ្ឋអាជ្ញា ពិសេសអាមេរិក លោក Robert Mueller ចេញពីតំណែងឡើយ ហើយថាលោក ប្រធានាធិបតី គួរតែទុកឱ្យលោក Mueller បន្តធ្វើការងាររបស់លោក ក្នុងការស៊ើប អង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

ការព្រមានរបស់ព្រឹទ្ធសមាជិកអាមេរិក មកពីគណបក្សសាធារណរដ្ឋខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហោះសារលើ Twitter រិះគន់យ៉ាង ខ្លាំងលើ FBI និងការបណ្ដេញនាយករង FBI លោក អានឌ្រូ ម៉ាកាបេ (Andrew McCabe) ចេញពីតំណែង តែពីរថ្ងៃមុន ប៉ុណ្ណោះមុនលោកប្រកាសចូលនិវត្តន៍។ ដោយឡែក ជុំវិញការរិះគន់នេះដែរ ព្រឹទ្ធ សមាជិក លោក លីនសេយ៍ ហ្គ្រាហាម (Lindsey Graham) បាននិយាយថា លោក ត្រាំ មានបំណងបណ្ដេញលោក Mueller ចេញពីតំណែង ប៉ុន្តែបើសិនជា ប្រមុខសេតវិមានរូបនេះធ្វើដូច្នេះមែន នោះអាណត្តិប្រធានាធិបតីអាមេរិករបស់លោក នឹងត្រូវបញ្ចប់។

គួរបញ្ជាក់ថា បើតាមលោក Lindsey Graham លោក ដូណាល់ ត្រាំ គួរតែទុក ឱ្យលោក Mueller បន្តធ្វើការងាររបស់លោកក្នុងការស៊ើបអង្កេត ពាក់ព័ន្ធនឹងការចោទ ប្រកាន់ថា រុស្ស៊ី បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពី ឆ្នាំ២០១៦។ តែទោះជាយ៉ាងនេះក្ដី សេត វិមានបានអះអាងថា លោក ត្រំា គ្មានបំណង បណ្ដេញលោក Mueller ចេញពីតំណែង នោះទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print