ដើមអំពិលបារាំងជាច្រើនដើមត្រូវបានឈ្មួញនាំចេញទៅប្រទេសវៀតណាមតាមច្រករបៀងសំរោង{ចុងស្តី}ស្រុកចន្ទ្រាគ្មានរំខានពីសមត្ថកិច្ចជំនាញ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រាបានបង្ហើបឲ្យដឹងថារៀងរាល់យប់ទំនិញគ្រប់ប្រភេទរួមនឹងដើមចាន់គរីផងដែរត្រូវបានឈ្មួញនាំចេញដោយរលូនទៅប្រទេសវៀតណាមមិនឃើញមានការហាមឃាត់ ឬទប់ស្កាត់ពីសំណាក់ស្ថាប័នជំនាញ ជាពិសេសនគរបាលនិងទាហានដែលឈរជើងការពារព្រំដែនសំរោង{ចុងស្តី}ដែលជាប់និង ប្រទេសវៀតណាមនោះទេ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងបន្ថែមទៀតថា ជារៀងរាល់យប់មានរថយន្តស្ទើរគ្រប់ធុនឆ្លងកាត់សំដៅទៅកាន់ច្រករបៀងសំរោង(ចុងស្តី) ស្ថិតក្នុងភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយនៅតំបន់ច្រករបៀងសំរោង ឬហៅថា ចុងស្តីនេះក៏មានឃ្លាំងជាច្រើនដែលគេសង់សម្រាប់ស្តុបអីវ៉ាន់ និងមុខទំនិញផ្សេងៗ ជាពិសេសបារី អេតចាយ និងដើមចាន់គីរី (ដើមអំពិលបារាំង) ដែលមានដើមធំៗ ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក៏នៅមានដើមចាន់គីរីដែលបម្រុងនាំចេញទៅប្រទេសវៀតណាមតាមច្រករបៀងមួយនេះដោយយកទៅដាក់់នៅក្នុងតំបន់ស ដែលត្រូវបានគេយកមកដាក់ទុកនៅវាលស្រែរង់ចាំម្ចាស់ថ្មីមកទទួលដឹកនាំយកទៅប្រទេសវៀតណាម។

ប្រភពខាងលើបានឲ្យដឹងទៀតថា បើទោះបីជាយ៉ាងណាក៏ដោយគេពុំដែលឃើញមានមន្ត្រីជំនាញណាចុះមកត្រួតពិនិត្យ ឬក៏ហាមឃាត់់ចំពោះការដឹកដើមឈើធំៗនាំទៅលក់នៅប្រទេសវៀតណាមម្តងណាឡើយ។

ពាក់ព័ន្ធករណីខាងលើនេះ នគរវត្តមិនអាចសុំការបំភ្លឺពីនាយខណ្ឌរដ្ឋបាលព្រៃឈើរខេត្តស្វាយរៀងបាននោះទេ ប៉ុន្តែលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀងបានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ថា លោកពុំបានដឹងរឿងនេះទេ ពីព្រោះមន្ត្រីជំនាញរបស់លោកគ្មានមិនរាយការណ៍ប្រាប់លោក ហើយការដឹកឈើនាំចេញទៅក្រៅប្រទេសក៏ពុំមានច្បាប់ណាឲ្យនាំចេញនោះដែរ។ ករណីខាងលើនេះលោក និងចាត់មន្ត្រីជំនាញរបស់លោកចុះទៅពិនិត្យមើល ព្រោះលោកពុំបានដឹងទេ ទើបតែខាងព័ត៌មានប្រាប់ទើបដឹងរឿងនេះ។

ចំពោះឈើទាំងអស់នោះយើងមិនអាចដឹងថា ម្ចាស់ឈើទាំងនោះជាអ្នកណានោះដែរហើយ ប្រជាពលរដ្ឋក៏រង់ចាំមើលថាតើមន្ត្រីជំនាញដែលមានពាក់ព័ន្ធទាំងអស់ចុះមកពិនិត្យមើលឈើទាំងនោះផង៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print