គ្រូបង្រៀននៅអាមេរិកមិនគាំទ្រដល់ការបំពាក់កាំភ្លើងដល់គ្រូបង្រៀន

ចែករំលែក៖

នៅក្នុងការស្ទង់មតិ៣ផ្សេងគ្នា កាលពី សប្តាហ៍កន្លងមក បង្ហាញឲ្យឃើញថា សមាគមអប់រំជាតិ និងអង្គការអប់រំ Teach Plus បានប្រកាសឲ្យដឹងថា គ្រូបង្រៀនភាគ ច្រើននៅអាមេរិក មិនចង់ឲ្យបំពាក់អាវុធ ដល់គ្រូបង្រៀនពេលទៅសាលានោះ ឡើយ។

ព័ត៌មានខាងលើ ត្រូវបានប្រកាសក្នុង ពេលដែល អាមេរិកកំពុងតែត្រួតពិនិត្យ លើច្បាប់គ្រប់គ្រងអាវុធ ដើម្បីទប់ស្កាត់ការបាញ់ប្រហារនៅក្នុងសាលារៀនជាបន្តទៀត ។

តាមលទ្ធផលស្ទង់មតិរបស់អង្គការ Gallup បង្ហាញឲ្យឃើញថា គ្រូបង្រៀន៧៣ ភាគរយ មិនពេញចិត្តនិងការបំពាក់កាំភ្លើង ឲ្យគ្រូបង្រៀនពេល ទៅសាលានោះ ឡើយ។ ចំណែកការស្ទង់មតិ របស់ Teach Plus បានបង្ហាញឲ្យឃើញថា គ្រូបង្រៀន ប្រមាណ៨០ភាគរយ មិនគាំទ្រ ការបំពាក់ កាំភ្លើងឲ្យគ្រូបង្រៀន ដូចអ្វីដែលប្រធានា ធិបតីដូណាល់ ត្រាំបានលើកឡើង។ ក្នុង ពេលជាមួយគ្នានោះ មានគ្រូបង្រៀនតែ ១៣ភាគរយប៉ុណ្ណោះ គាំទ្រ។

ដោយឡែកការស្ទង់មតិ របស់សមាគម អប់រំជាតិអាមេរិក ក៏មានលទ្ធផលដូចគ្នា នោះដែរ។ កន្លងមក លោកត្រាំបាន ប្រកាសថា នឹងបំពាក់កាំភ្លើងដល់គ្រូ បង្រៀន ដើម្បីទប់ស្កាត់ការបាញ់ប្រហារនៅក្នុងសាលារៀនជាបន្តបន្ទាប់ សម្លាប់ មនុស្សជាច្រើន និងធ្វើឲ្យអាណាព្យាបាលសិស្សមានការបារម្ភពេល បញ្ជូនកូនទៅ រៀន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print