តារា​ល្បីៗប​ង្ហាញ​មុខ​លើក​ម្រាល​ព្រំថ្ងៃ​ស​ម្ពោធ​រោង​ភា​ពយ​ន្ត M​ajor Cineplex by Smart

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញ ផ្សារទំនើប Sorya Center Point បន្ទាប់ពីតារា​ប្រុសស្រី​ល្បីឈ្មោះ​ជា​ច្រើនរូប​បា​នប​ង្ហាញ​វ​ត្តមា​ ក្នុ​ងព្រឹត្តិកា​រណ៍​សម្ពោ​ធរោ​ងភា​ព​យន្ត​Major Cineplex by Smartសាខា​ខេត្ត​សៀម​រាប និង​ Sorya Center Point។ កម្មវិ​ធីធ្វើ​ឡើង​កាល​ពីរាត្រីថ្ងៃ​ទី ​១៩ នេះ​ រួមជា​មួយ​វត្តមា​ន ផ​លិត​ករ អ្នកជំនួញ ជា​​ច្រើ​នចូ​លរួ​ម។
​តារាច​ម្រៀង សម្តែង បង្ហាញម៉ូត និងពិធី​កា​រិនី​ល្បីឈ្មោះ​ទាំង​នោះមា​ន​ដូច​ជា​លោក ចន អេឡិចហ្សូរ៉ា លោក ខាត់ វ៉ៃហាំង លោក ឈឹម សក្កដា លោក អេឡិច ចិន្ត្រាកញ្ញា មាស ​សុខសោ​ភា កញ្ញា អេដា កញ្ញា ហិន ចាន់នីរ័ត្ន កញ្ញា ដួង ម៉ានិច កញ្ញា ស៊ីន យូប៊ីន កញ្ញា ឈឹម វត្តី ជា​ដើម។
រោងភាពយន្ត Major Cineplex by smart ខេត្តសៀមរាបមាន Digital Screen ចំនួន៣ ដែលមានកន្លែងអង្គុយរហូតដល់ ៤៥៧កន្លែង មានទីតាំងទល់មុខផ្សារចាស់។ ចំណែកឯសាខានៅ Sorya Center Point វិញរោងភាពយន្ត Major Cineplex by Smart មាន Digital Screen ចំនួន ៦ ដែលមានកន្លែងអង្គុយរហូតដល់ ៨២០ កន្លែង ជាមួយសាល VIP ដែលមានលក្ខណៈប្រណិត និងផាសុកភាពជាងគេ។
​លោក សៅ សុខ​នី អ្ន​កគ្រប់​គ្រង​ទូទៅ​នៃរោ​ង​ភាព​យន្តភា​ព​យន្ត Major Cineplex by smart បាន​បញ្ជាក់ថា​ ក្រោយប្រ​តិប​ត្តិកា​រដំ​ណើ​រកា​ររោ​ង​ភាពយ​ន្ត​នៅផ្សា​រទំ​នើ​បអ៊ី​អន​រួច​មក ​លោក​សង្កេ​តឃើ​ញ​ពីកា​រផ្ត​ល់ទំ​នុក​ចិ​ត្តនិ​ងរី​ក​ចម្រើ​នកា​ន់តែ​ខ្លាំ​ង។ លោកថា​សា​ខាថ្មីនេះគឺ​ស្ថិត​នៅចំ​ណុច​ទីប្រ​ជុំ​ជន​ខ្លាំ​ងដែ​លកា​ន់​តែងាយ​ស្រួ​លសម្រា​ប់​អតិ​ថិជ​ន។ ក្រៅពីរោ​ង​ភាព​យន្ត​ថ្មីទាំ​ងពី​រនេះ​រោងភាពយ​ន្ត Major Cineplex by Smart ថ្មីមួ​យទៀ​តនឹ​ងចា​ប់​ផ្តើម​បើក​ដំណើ​រកា​រនៅ​ក្នុងអំ​ឡុង​ខែឧសភា​ នៅផ្សារទំ​នើ​បអ៊ី​អ​នទី​២ដែ​លសុ​ទ្ធតែបំ​ពាក់​បច្ចេ​កវិ​ទ្យាទំ​នើប​ចុង​ក្រោយ​។​​
ថ្លែងក្នុងឱកាសនេះដែរតារាចម្រៀងមាស សុខសោភា បានថ្លែងសាទរចំពោះការប្រកាសសម្ពោធជាផ្លូវការនៃរោងភាពយន្តMajor Cineplex by Smartសាខាខេត្តសៀមរាប និង Sorya Center Point នៅពេលនេះដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើនក្នុងវិស័យរោងភាពយន្ត និងភាពយន្ត។ តារាស្រីរូបនេះបញ្ជាក់ដែរថា វាឆ្លុះបញ្ចាំងកាន់តែច្បាស់ពីការរីកចម្រើនវិស័យរោងភាពយន្តនៅកម្ពុជា ដែលមានរោងភាពយន្តទំនើបកាន់តែច្រើន និងជាឱកាសសម្រាប់ផលិតករក្នុងស្រុកបង្កើននិងពង្រឹងស្នាដៃផលិតបន្ថែមដើម្បីប្រកួតប្រជែងជាមួយភាពយន្តក្នុងនិងក្រៅស្រុក។ ហើយនាងរំពឹងថា រោងភាពយន្តថ្មីទាំងពីរនេះនឹងផ្តល់ការកម្សាន្តមួយថ្មីប្លែកសម្រាប់អ្នកនិយមទស្សនាភាពយន្ត៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print