ជនសង្ស័យម្នាក់ត្រូវមា្ចស់ផ្ទះឃាត់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍វាលវង់បន្ទាប់ធ្វើសកម្មភាពប៉ុនប៉ងចូលលួចយកទ្រព្យសម្បត្តិ​ក្នុងផ្ទះគេ

ចែករំលែក៖

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់ត្រូវម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍វាលវង់បន្ទាប់ធ្វើសកម្មភាពប៉ុនប៉ងចូលលួចយកទ្រព្យសម្បត្តិ​ក្នុងផ្ទះគេ នៅអគារបុរីកីឡា(អគារB)ជាន់ទី៣បន្ទប់លេខ៧ ផ្លូវលេខ២១១​ ភូមិ១២ ស​ង្កា​ត់​វាល​វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

image1

បន្ទាប់ពីមា្ចស់ផ្ទះដឹងហើយបានរាយការណ៍​ឲ្យ​​សមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួន ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៥និង៥០នាទីល្ងាចថ្ងៃទី៤ ខែ​វិច្ឆិ​កាឆ្នាំ​២០១៥ ​។

ជនសង្ស័យដែលឃាត់ខ្លួន​​នោះឈ្មោះ ឈុន ផៃរ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ ​មុខរបរ​និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំ​ណើតនៅស្រុកកំពង់សៀម ​ខេត្តកំពង់​ចា​ម ​ដែលទើបតែចេញពន្ធធានាគារព្រៃសនិងជាប់ពន្ធធានាគារព្រៃសចំនួន២លើកមកហើយ ពីបទឆក់ទូរស័ព្ទមិនបានសម្រេចនៅសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ​ឈ្មោះ រ័ត្ថ ឆន​ ភេ​ទ​ប្រុ​ស​អាយុ៤៨ឆ្នាំ មុខរបរកងកម្លាំងវិសកម្ម ស្នាក់នៅកើតហេតុខាងលើ ។

បើតាម​ប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ​មុនពេលកើតហេតុគេ​ឃើញជនសង្ស័យ​មា្នក់ ​បានឡើងទៅលើបុរីកីឡាអគារBជាន់ទី៣ហើយចូលទៅក្នុងបន្ទប់លេខ៧ រួចប៉ុនប៉ងលួច​យ​ក​សម្ភារៈ​នៅ​ក្នុងផ្ទះ ​តែពេលនោះក៏ស្រាប់តែ​​ម្ចាស់ផ្ទះក្រឡេកឃើញទាន់​ក៏បានចាប់បានភ្លាមៗរួចឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិ​ច្ចម្តង​ ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនមិនបានលួចរបស់របរអ្វីនោះទេ គ្រាន់​តែ​ឡើង​ទៅ​អើ​ត​រកមើល​បន្ទប់ជួលស្នាក់នៅតែប៉ុណ្ណោះ ព្រោះមុនពេលកើតហេតុរូបគេបានទៅលេងបន្ទប់របស់មិត្តភក្កិនៅក្បែរនោះសុំស្នាក់​នៅត្រូវសាច់ញាតិរបស់​មិត្តភក្កិមិន​អ​នុញ្ញាតឲ្យគេចូលទៅលេងទេ ។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើនេះធ្លាប់ជាប់ពន្ធនា​គារ​ចំនួន២ដងមកហើយ ពីបទឆក់ទូរស័ព្ទមិនបានសម្រេច ។ បច្ចុប្បន្ន​ជនសង្ស័​យ​ ត្រូវនគរបាលប៉ុស្តិ៍វាលវង់ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន​ខណ្ឌ៧មករា ដើម្បីចាត់ការតាមច្បាប់ ៕

image2

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print