(វិភាគព័ត៌មានអន្តរជាតិ)៖ អា​មេ​រិ​ក​និង​សូ​វៀត​ផ្ទុះ​សង្គ្រាម​នា​អតីតកាល​ តើ​ពេល​នេះ​អាច​ផ្ទុះ​ដែរ​ឬទេ​?

ចែករំលែក៖

​ពិភពលោក​ធ្លាប់​ឈរ​ក្បែរ​មាត់​រណ្ដៅ​សង្គ្រាម​បរមាណូ​រវាង​អា​មេ​រិ​ក​នឹង​ សហភាព​សូ​វៀត​នៅ​ពេល​ដែល​ណា​តូ​ បាន​ធ្វើ​សមយុទ្ធ​ ហើយ​ចៃដន្យ​ជម្រុញ​ ឱ្យ​មាន​ភាព​តានតឹង​ជាមួយ​សូ​វៀត​ ធ្វើ​ឱ្យ​ សូ​វៀត​បញ្ចេញ​កម្លាំង​ទាហាន​និង​អាវុធ​បរមាណូ​ត្រៀម​ធ្វើសង្គ្រាម​ ។

maxresdefault

​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មក​ ប​ណ្ណា​ ល័យ​សន្ដិសុខ​ជាតិ​នៃ​សាកលវិទ្យាល័យ​ George​ Washington​ បាន​ប្រកាស​ របាយការណ៍​ចារកម្ម​អា​មេ​រិ​ក​កាលពី​ ទស​វត្ស​ទី​៩០​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ព្រួយ​ បារម្ភ​យ៉ាង​ខ្លាំ​ពី​សង្គ្រាម​អា​មេ​រិ​ក​-​រុ​ស្ស៊ី​ ដែល​អាច​កើតឡើង​ ។​ នៅ​ក្នុង​របាយ​ ការណ៍​នោះ​ អា​មេ​រិ​ក​ និង​សូ​វៀត​ ផ្ទុះ​ សង្គ្រាម​បរមាណូ​នឹង​គ្នា​ដែល​ជា​ដំណាក់កាល​គ្រោះថ្នាក់​ដល់​ពិភពលោក​ទាំងមូល​ ព្រួយបារម្ភ​ ។​

​នៅ​ខែវិច្ឆិកា​ ឆ្នាំ​១៩៨៣​ អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ដ​ណា​តូ​បាន​ធ្វើ​សមយុទ្ធ​ជា​ ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​ភាគ​កណ្ដាល​តំបន់​អឺរ៉ុប​ ។​ ការ​ធ្វើ​សមយុទ្ធ​ នោះ​កើតឡើង​ចំ​ពេល​ដែល​អា​មេ​រិ​ក​និង​សូ​វៀត​កំពុង​តែ​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ណា​តូ​បាន​ បញ្ជូន​គ្រាប់បែកបរមាណូ​ទៅ​កាន់​តំបន់​ភាគ​ខាងលិច​ប្រទេស​អា​ល្លឺ​ម៉​ង់​ ដែល​សូ​ វៀត​ចាត់​ទុក​ថា​ បាន​ត្រៀម​វាយប្រហារ​ ទៅ​លើ​ប្រទេស​គេ​ ។​

​នៅ​ក្នុង​ឆ្នាំ​១៩៨៣​នោះ​ដែរ​ សូ​វៀត​ រង​ការ​ចោទប្រកាន​ថា​ បាន​បាញ់​ទម្លាក់​ យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​កូរ៉េ​ខាងត្បូង​ ដែល​រុ​ស្ស៊ី​ចាត់​ទុក​ថា​ ជា​យន្ដហោះ​ស៊ើប​ ការណ៍​ ។​ ប្រធានាធិបតី​អា​មេ​រិ​ក​ពេល​ នោះ​លោក​ Ronald​ Reagan​ បាន​ថ្កោល​ ទោស​សូ​វៀត​ថា​ ជា​របប​ព្រៃផ្សៃ​ ។​ ចំណែក​ភាគី​សូ​វៀត​វិញ​បាន​ចោទប្រកាន់​ ប្រធានាធិបតី​អា​មេ​រិ​ក​ និង​មន្ដ្រី​អា​មេ​រិ​ក​ ថា​ ជា​ក្រុម​ឆ្កួត​លេលា​ និង​ជា​អ្នកទោស​ ។​

​ក្នុង​ស្ថានភាព​តានតឹង​ខាងលើ​ ទីក្រុង​ មូ​ស្គូ​បាន​យល់​ច្រឡំ​ថា​ ការ​ធ្វើ​សមយុទ្ធ​ បាញ់​គ្រាប់​ពិត​របស់​ណា​តូ​ជា​ការ​បិទ​បាំង​គម្រោង​វាយប្រហារ​ទៅ​លើ​សូ​វៀត​ពី​ អា​មេ​រិ​កដោយ​គ្រាប់បែកបរមាណូ​ ។​ ទាំងនោះ​ហើយ​ទើប​សូ​វៀត​ចេញ​បញ្ជា​ឱ្យ​កម្លាំង​ទាហាន​ត្រៀម​ធ្វើសង្គ្រាម​បរមា​ ណូ​ក្នុង​រយៈពេល​ខ្លី​បំផុត​ ពី​២០​ម៉ោង​ នៅ​សល់​តែ​៣០​នាទី​ប៉ុណ្ណោះ​ សង្គ្រាម​ វាយប្រហារ​ដោយ​គ្រាប់បែកបរមាណូ​ នឹង​កើតឡើង​ ។​ កាំជ្រួច​មី​ស៊ី​ល​បំពាក់​ ក្បាល​គ្រាប់​បរមាណូ​របស់​រុ​ស្ស៊ី​បាន​ត្រៀម​ រួចរាល់​នៅ​ចាំតែ​ពេលវេលា​ និង​បញ្ជា​ ពី​ថ្នាក់លើ​ប៉ុណ្ណោះ​ ។​ ជាមួយ​គ្នា​នោះ​សូ​ វៀតបាន​កោះហៅ​កម្លាំង​ទាហាន​បម្រុង​ និង​បញ្ជូន​កម្លាំង​ទាហាន​ជួរ​មុខ​ទៅ​កាន់​ តំបន់​ជាប់​អឺរ៉ុប​ខាងកើត​ ។​

​ចំណែក​ប្រទេស​លោក​ខាងលិច​វិញ​ បាន​ត្រៀមលក្ខណ​ទប់ទល់​នៅ​តំបន់​ភាគ​ខាងកើត​ និង​ប្រទេស​ប៉ូ​ឡូញ​ ដោយ​បញ្ជូន​ កម្លាំង​ទាហាន​ និង​សព្វាវុធ​ជា​ច្រើន​ នៅ​ទីនោះ​ទប់ទល់​ជាមួយ​សូ​វៀត​ ។​

​បើ​ប្រៀបធៀប​នឹង​ពេល​បច្ចុប្បន្ន​រុ​ស្ស៊ី​ និង​អា​មេ​រិ​ក​កំពុង​ប្រឈម​មុខ​តានតឹង​ ដាក់​គ្នា​អាច​ផ្ទុះ​សង្គ្រាម​បរមាណូ​គ្រប់​ ពេលវេលា​ ។​ អ្វី​ដែល​គេ​ព្រួយបារម្ភ​នា​ ពេល​នេះ​កម្លាំង​ទាហាន​អាកាស​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​បាន​បើក​ការ​វាយប្រហារ​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​ដូច​គ្នា​ ប៉ុន្ដែ​គោលដៅ​ ខុស​គ្នា​ រុ​ស្ស៊ី​ជួយ​ដល់​រដ្ឋាភិបាល​ស៊ី​រី​ ចំណែក​អា​មេ​រិ​ក​ជួយ​ដល់​ក្រុមប្រឆាំង​ រដ្ឋាភិបាល​ស៊ី​រី​ ។​

​សកម្មភាព​ផ្ទុយ​គ្នា​នៅ​លើ​ដែនអាកាស​ តែ​មួយ​រវាង​កម្លាំង​រុ​ស្ស៊ី​នឹង​អា​មេ​រិ​ក​ អាច​ បើ​ធ្វេសប្រហែស​បន្ដិច​នោះ​ សង្គ្រាម​ នឹង​កើត​ឡើងជា​មិន​ខាន​ ។​ សង្គ្រាម​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​មិន​អាច​ឈាន​ដល់ទី​បញ្ចប់​ នៅឡើយ​ ដោយសារ​តែ​ប្រទេស​មហា​ អំណាច​ខ្វែងគំនិត​គ្នា​ក្នុង​ការ​ដោះស្រាយ​ ពិសេស​ជោគវាសនា​របស់​ប្រធានាធិបតី​ អាល់​អាសា​ដ​ ដែល​ជា​មេដឹកនាំ​ក្បាលរឹង​ ។​

​ពេល​នេះ​អា​មេ​រិ​ក​បញ្ជូន​កម្លាំង​ពិ​ សេស​ផ្ទាល់​ដី​ទៅ​ដាក់​ពង្រាយ​នៅ​ប្រទេស​ ស៊ី​រី​ដើម្បី​ជួយ​ក្នុង​បេសកកម្ម​ប្រឆាំង​ ក្រុម​ភេរវកម្ម​រដ្ឋ​អ្ស៊ិ្ល​ា​ម​(IS)​ ខណៈ​ ដែល​មហាអំណាច​នៅ​តែ​ខ្វែងគំនិត​គ្នា​ មិន​ទាន់​ដាច់​ស្រឡះ​ទៅ​លើ​ជោគវាសនា​របស់​ប្រធានាធិបតី​ស៊ី​រី​លោក​ បា​សា​ អាល់​អាសា​ដ​ ។​

​ការ​សម្រេចចិត្ដ​បញ្ជូន​កងទ័ព​ពិសេស​ ក្នុង​ទ្រង់ទ្រាយ​តូច​របស់​អា​មេ​រិ​ក​ នៅ​ ពេល​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​បន្ថែម​ ទៀត​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ ប្រឆាំង​ទៅ​លើ​ក្រុម​អ៊ិ​រ​ស្លា​ម​បង្កើត​រដ្ឋ​ដែល​ ក្រុម​នេះ​បាន​និង​កំពុង​គ្រប់គ្រង​ដែនដី​ ភាគច្រើន​របស់​ស៊ី​រី​ហើយ​ បើ​ទោះបី​ថា​ អា​មេ​រិ​កបាន​ធ្វើ​ប្រតិបត្ដិការ​តាម​ដែន​ អាកាស​នៅ​ទីនោះ​រយៈពេល​ជាង​មួយ​ឆ្នាំទៅ​ហើយ​យ៉ាងណា​ក៏​ដោយ​ ។​

​សេត​វិមាន​បាន​ច្រានចោល​រាល់​ការ​ ចោទប្រកាន់​ដែល​ថា​ លោក​ប្រ​ធានា​ធិ​ប​ តី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ព្រងើយកន្ដើយ​ ចំពោះ​សកម្មភាព​កងកម្លាំង​ទ័ព​ដែល​ ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​អ៊ិ់​ស្លា​ម​បង្កើត​ រដ្ឋ​ នោះ​ហើយ​ការ​បញ្ជូន​កងកម្លាំង​ទាំង​ នេះ​ដើម្បី​សកម្មភាព​ផ្ដល់​ប្រឹក្សា​ និង​ ហ្វឹកហ្វឺន​ ។​ អ្នកនាំពាក្យ​សេត​វិមាន​ Josh​ Earnest​ បាន​ថ្លែង​ថា​ នយោបាយ​ របស់​យើង​មិន​មានការ​ផ្លាស់​ប្ដូរ​នោះ​ ឡើយ​ ។​ កងកម្លាំង​ទាំងនេះ​មិន​ចូលរួម​ ប្រយុទ្ធ​ដោយ​ផ្ទាល់​នោះ​ទេ​ ។​

​មន្ដ្រីជាន់ខ្ពស់​មួយ​រូប​បាន​ថ្លែង​ថា​ កង​ កម្លាំង​ពិសេស​អា​មេ​រិ​ក​មិន​លើស​ពី​៥០​នាក់​នោះ​ទេ​ត្រូវ​បញ្ជូន​ទៅ​កាន់​ភាគ​ខាង​ ជើង​ប្រទេស​ស៊ី​រី​ដែល​ទីនោះ​ជា​ទឹកដី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងកម្លាំង​ជនជាតិ​ឃើ​ដ​ជា​ក្រុម​ដែល​អា​មេ​រិ​ក​ឧបត្ថម្ភ​គាំទ្រ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជា​ មួយ​ក្រុម​ភេរវកម្ម​អ្ស៊ិ្ល​ា​ម​(IS)​ នោះ​ ។​

​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នា​ពេល​នេះ​គឺ​ក្រុម​ភេរវកម្ម​អាច​រួបរួម​គ្នា​បង្កើត​ទៅ​ ជា​កម្លាំង​មួយ​ដ៏​រឹង​មាំ​ វាយប្រហារ​ទៅ​លើ​ ប្រទេស​រុ​ស្ស៊ី​ ប្រសិនបើ​ក្រុម​អ្ស៊ិ្ល​ា​ម​ បង្កើត​រដ្ឋ​គឺជា​កម្លាំង​សម្ងាត់​របស់​ អា​មេ​រិ​ក​មែន​នោះ​ ហើយ​ក្រុម​អាល់​កៃ​ ដា​និង​អ៊ិ​ិ​ស្លា​ម​បង្កើត​រដ្ឋ​រួបរួម​គ្នា​ នោះ​ រុ​ស្ស៊ី​ប្រាកដជា​នៅ​មិន​បាន​សុខ​ឡើយ​ ។​

​កន្លង​មក​ថ្មីៗ​មេដឹកនាំ​ក្រុម​ភេរវកម្ម​ អាល់​កៃ​ដា​ លោក​ Ayman​ Al-zawahiri​ កាលពី​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ បាន​អំពាវនាវ​ ដល់​អ្នក​ដែល​គាំទ្រ​និង​កម្លាំង​ទាហាន​ អ៊ិ​A​ស្លា​ម​ទាំងអស់​សាមគ្គី​គ្នា​ប្រឆាំង​នឹង​ ការ​គំរាមកំហែង​ពី​ប្រទេស​លោក​ខាង​ លិច​ក្នុង​នោះ​ មាន​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ី​រ៉ា​ក់​ ។​

​ខ្សែអាត់​សំឡេង​របស់​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​បញ្ជាក់​ថា​ ការ​សាមគ្គី​រវាង​ កម្លាំង​ទាំង​២​អាល់​កៃ​ដា​នឹង​IS​អាច​ជួយ​ ឱ្យ​បាន​ជោគជ័យ​ក្នុង​ការ​ប្រឆាំង​នឹង​លោក​ ខាងលិច​ ។​

​លោក​ Ayman​ Al-zawahiri​ អំពាវ​ នាវ​ដល់​អ្នកគាំទ្រ​ខ្លួន​ថា​ “​អា​មេ​រិ​ក​-​រុ​ស្ស៊ី​ អ៊ី​រ៉​ង់​។​ល​។​ កំពុង​តែ​សហការ​គ្នា​ប្រឆាំង​ នឹង​យើង​ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​តែ​រួប​ រួម​គ្នា​ប្រឆាំង​ពួក​គេ​វិញ​”​ ។​

​នៅ​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា​ ខ្សែ​ អាត់​សំឡេង​ខាងលើ​ថត​នៅ​ពេល​ណា​នោះ​ ទេ​ ប៉ុន្ដែ​ខ្សែអាត់​ខាងលើ​បាន​និយាយ​ពី​ ការ​វាយប្រហារ​តាម​ដែនអាកាស​របស់​រុ​ស្ស៊ី​ទៅ​លើ​ក្រុម​IS​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ៕​

the-cold-war-begins-6-638

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print