ភ្នំពេញ៖ បុរសជាជនជាតិកូរ៉េម្នាក់សង្ស័យស្រវឹងស្រា ដើរស្រែកឡូឡាផ្លុំស្នែងនិងយកក្រដាស ផ្សព្វផ្សាយអំពីសាសនា(យ៉េស៊ូ) បង្កការំខាននៅតាមដងផ្លូវទីសាធារណ៍ ។ ត្រូវបានប្រជាពលរដ្ឋរាយការណ៏ប្ដឹងសមត្ថកិច្ចប៉ុស្តិ៍អូរស្សីទី១ធ្វើការឃាត់ខ្លួនបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃ៤ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ១៨២ នៅចំណុចមុខផ្សារអូឬស្សី ក្នុងសង្កាត់អូរស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលបានប្រាប់ឲ្យដឹងថា បុរសជនជាតិកូរ៉េម្នាក់សង្ស័យស្រវឹងស្រាដែលមានវ័យប្រមាណជាង៤០ឆ្នាំ តែងតែដើរផ្លុំស្នែងនិងយកក្រដាសស្រែកឡូឡាដែលសម្តែងពីការផ្សព្វផ្សាយយេស៊ូខាងលើនេះ ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ។ ស្រាប់តែលើកនេះដោយសារតែយប់ទៅហើយ បុរសរូបនេះនៅតែដើរផ្លុំស្នែងហើយស្រែកឡូឡាដែលគេសង្ស័យស្រវឹងស្រាផងនោះនិងការធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋរាយការណ៍ទៅខាងសមត្ថកិច្ចប៉ុស្តិ៍អូរស្សីទី១មកធ្វើអន្តរាគមន៏នាំខ្លួនយកទៅតែម្តង ។ ប៉ុន្តែបុរសជនជាតិកូរ៉េខាងលើនេះ នៅក្រាញននៀលមិនឲ្យសមត្ថកិច្ចនាំខ្លួនទេ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមរ៉ឺម៉កម៉ូតូ ជួយចាប់ទើបលើកដាក់លើរ៉ឺម៉កម៉ូតូបាន ៕
ក្រោយកើតហេតុជនជាតិកូរ៉េខាងលើនេះត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕
...
ដោយ៖ ស រស្មី