ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៣ ក្នុងរាជធានីភ្នំពេញ នៅទីតាំងសួនច្បារ មុខវត្តបទុមវតី នៅព្រឹកថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា ការសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក គឺដោយសារបញ្ហាទឹកទន្លេទាប មិនមែនខ្លាច ប្រជាពលរដ្ឋធ្វើបាតុកម្មនៅទីក្រុងភ្នំពេញនោះទេ ខុសពីការលើកឡើងរបស់តំណាងរាស្ត្របក្សប្រឆាំង និងអ្នកវិភាគឯករាជ្យមួយចំនួន។
សម្តេចតេជោ បានហៅថា ការលើកឡើងអំពីការខ្លាចប្រជាពលរដ្ឋមកទីក្រុងភ្នំពេញ ហើយរដ្ឋាភិបាលខ្លាចធ្វើបាតុកម្មនោះ គឺជាការព្រហើន និងប្រមាថដ៏ធ្ងន់៕
...
ដោយ៖ ហេង សូរិយា