​ភ្លើង​ឆេះ​ក្លិប​រាត្រី​ បែរជា​ផ្ទុះ​ការ​តវ៉ា​រហូត​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង

ចែករំលែក៖

​នាយក​រដ្ឋមន្ត្រី​ប្រទេស​ Romania​ លោក​ Victor​ Ponta​ បាន​លាលែង​ពី​តំណែង​របស់​ខ្លួន​ បន្ទាប់​ពី​មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​នានា​ ក្រោយ​ហេតុការណ៍​ភ្លើង​ឆេះ​ក្លិប​រាត្រី​មួយ​កន្លែង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣២​នាក់​ ។​

Victor-Ponta-24

​ហេតុការណ៍​អគ្គិភ័យ​មួយ​បាន​កើតឡើង​ទៅ​លើ​ក្លិប​កម្សាន្ត​សប្បាយ​មួយ​ស្ថិត​ នៅ​ក្នុង​ទីក្រុង​ Bucharest​ កាលពី​យប់​ថ្ងៃ​សុក្រ​ ចុង​ស​ប្តា​ហ៍​មុន​ ខណៈ​ដែល​មានការ​រំលោភ​ទៅ​លើ​បម្រាម​ដែល​ថា​ មិន​ឲ្យ​មានការ​ដុត​កាំជ្រួច​នៅ​ក្នុង​ក្លិប​ ប៉ុន្តែ​គ្មាន​ការ​ស្តាប់បង្គាប់​ ហើយ​ជា​មូលហេតុ​នាំ​ឲ្យ​ភ្លើង​ឆាបឆេះ​ឡើង​នោះ​ ។​

​ក្រុម​បាតុករ​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ Ponta​ ចុះ​ចេញពី​តំណែង​ ។​ ក្រុម​បាតុករ​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​របស់​លោក​ Ponta​ ជា​រដ្ឋាភិបាល​ពុក​រលួយ​ គ្នាន​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ច្បាប់​ លោក​ Ponta​ បាន​សរសេរ​ថា​ «​ខ្ញុំ​ព្យួរ​អាណត្តិ​របស់ខ្ញុំ​,​ ខ្ញុំ​លាលែង​ និង​គ្មាន​អ្វី​ត្រូវ​និយាយ​ចំពោះ​រដ្ឋាភិបាល​របស់ខ្ញុំ​ផង​ដែរ​»​ ។​ លោក​បន្ត​ថា​ «​ខ្ញុំ​សង្ឃឹមថា​ ការ​លាលែង​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំងនោះ​ស្ងប់ចិត្ត​ និង​ឈប់​ចេញ​បាតុកម្ម​តវ៉ា​នៅ​តាម​ដងផ្លូវ​នានា​»​ ។​

​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៥​ លោក​ Ponta​ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ Romani​ ដំបូង​គេ​បំផុត​ដែល​ត្រូវ​តុលាការ​វិនិច្ឆ័យ​ទោស​ក្រោម​បទចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ។​ លោក​ប្រឈម​មុខការ​ចោទប្រកាន់​ដូច​ជា​ការ​គៃបន្លំ​ ការ​មិន​បង់ពន្ធ​ចូល​រដ្ឋ​ និង​ការ​លាង​លុយខ្មៅ​ជាដើម​ ។​

​លោក​ Ponta​ បាន​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ ហើយ​បាន​ចោទ​ទៅ​រដ្ឋ​អាជ្ញា​មួយ​ចំនួន​ថា​ ជា​អ្នក​ដែល​មិន​ប្រកបដោយ​វិជ្ជាជីវៈ​ពិតប្រាកដ​ ។​ លោក​ Ponta​ ជា​បុគ្គល​ម្នាក់​ ក្នុង​ចំណោម​មនុស្ស​៣​នាក់​ទៀត​ រង​សម្ពាធ​ឲ្យ​លាលែង​ពី​តំណែង​ ក្នុង​នោះ​មាន​អភិបាលក្រុង​ Bucharest​ ផង​ដែរ​ ទី​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ផង​ដែរ​ ។​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​នេះ​ក៏​រង​សម្ពាធ​ឲ្យ​មានការ​លាលែង​ពី​តំណែង​ផង​ដែរ​ ។​

​ក្រុម​បាតុករ​បាន​លើក​ជា​ពាក្យស្លោក​ថា​ គួរ​ឲ្យ​អាម៉ាស់​ចំពោះ​អ្នក​ខ្លាំង​ណាស់​ និង​ពាក្យ​ថា​ ឃាតក​ ព្រមទាំង​អំពើ​ពុក​រលួយ​ត្រូវ​តែ​សម្លាប់​ជាដើម​ ។​

​ជន​រង​គ្រោះ​ប្រមាណ​ជាង​១០០​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​ ហើយ​ក្នុង​ចំណោម​ពួក​គេ​មួយ​ចំនួន​ទទួល​រង​របួសធ្ងន់​ ។​ ពួក​គេ​ទទួល​រង​របួស​ដោយសារ​តែ​ត្រូវ​ភ្លើង​ឆេះ​ និង​ពុល​ផ្សែង​ជាដើម​។​ ក្រុម​វេជ្ជបណ្ឌិត​សង្ស័យ​ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​ អាច​កើនឡើង​ច្រើន​ជាង​នេះ​ ៕​

_86495594_86495593_86495781_029949807-1

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print