ស្រវឹង​បើករថយន្ត​កាម​រី​បា​ឡែ​ន​បុក​ម៉ូតូ​ពីក្រោយ​បណ្ត​ល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​រង​របួស​ ខណៈ​រួប​គាត់​បាន​ជិះ​ម៉ូតូ​សេ​១២៥​មួយ​គឿ​ង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ត្រូវ​បាន​យុវជន​ម្នាក់​ និង​នារី​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​បើករថយន្ត​កាម​រី​បា​ឡែ​ន​ទាំង​ស្រវឹង​ជ្រុល​បុក​ពីក្រោយ​ពេញទំហឹង​ ។​

image3

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៩​ កែង​ផ្លូវ​កម្ពុជា​ក្រោម​ ស្តិ​ត​ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំ​ពែ​ញ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រឹ​ម​សង​ សេរី​ឆ្នាំ​២០០៨​ព​ណ៍​ ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BF​ 5959​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​កាម​រី​បា​ឡែ​ន​ មួយ​គ្រឿង​ ព​ណ៍​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​បុរស​ម្នាក់​ និង​នារី​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ ក៏​ជ្រុល​បុក​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ដួល​ទៅ​នឹង​ថ្នល់​រង​របួស​បែក​មុខ​បែក​មាត់​ វង្វេងស្មារតី​ ចំណែក​ម៉ូតូ​ និង​រថយន្ត​ខូចខាត​ទាំង​សងខាង​។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ត​កិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ និង​សម្របសម្រួល​ដោយ​ភាគី​ខាង​រថយន្ត​បង្ក​ព្រម​ចេញថ្លៃ​ខូចខាត​ទៅ​លើ​ជន​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ ៕​

image1image4image2

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print