ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ នឹងការដឹកនាំពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានធ្វើការណែនាំ រំលឹកដល់បណ្តាអង្គភាព អោយយកចិត្តទុកដាក់ដល់និវត្តន៍ជន និងគ្រួសារយោធិនជួបការលំបាក ជីវភាពខ្វះខាត ឬជួបគ្រោះអាសន្នផ្សេងៗ ។
នៅព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥នេះ លោកវរៈសេនីយ៍ទោ ចាន់ សុខឿន នាយការិយាល័យប្រឆាំងភេរវកម្ម នៃសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដឹកនាំមន្រ្តីអាវុធហត្ថក្រោមឱវាទ ចុះសួរសុខទុក្ខលោក អនុសេនីយ៍ត្រី ចាន់ ដូរ៉ា សមាជិក កងអនុសេនាធំអន្តរាគមន៍ពិសេស ដែលប្រពន្ធរបស់គាត់ ទើបឆ្លងទន្លេ ហើយជួបការលំបាក ខ្វះទីពឹង ។
លោក ចាន់ សុខឿន ក៏បាននាំយកអំណោយមួយចំនួន រួមនិងថវិកាចំនួន ១ 000 000៛ របស់ក្រុមហ៊ុន សន្តិសុខ ព្រះខ័នរាជ ដែលតែងតែជួយតាមរយ:អង្គភាពនេះ ជាមធ្យោបាយសម្រាលដល់ការខ្វះខាតបានមួយកម្រិតផងដែរ ៕
ដោយ៖ សុខ ខេមរា