រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេច បង្កើតមន្ទីរឃុំឃាំងថ្មីមួយសម្រាប់ដាក់អ្នកទោសភេរវកម្ម ដើម្បីបញ្ចៀសការ ផ្សព្វផ្សាយទស្សនៈជ្រុលនិយមពីការវាយ ប្រហារដល់អ្នកទោសដទៃទៀតសម្រាប់ធ្វើការវាយប្រហារក្រោយពេលចេញពីគុក ។
សារព័ត៌មានThe Straits Times កាលពីថ្ងៃទី៣ខែវិច្ឆិកាបានផ្សាយថា រដ្ឋា ភិបាលទីក្រុងហ្សាការតាបានឡើងគម្រោង បង្កើតមន្ទីរឃុំឃាំងថ្មី ក្រោយពេលចាប់ បានអ្នកទោសពាក់ព័ន្ធនឹងសកម្មភាព វាយប្រហារភេរវកម្មជាច្រើនរូប ក្នុង នោះមានទាំងអ្នកដែលប៉ុនប៉ងទៅចូលរួម ជាមួយក្រុមអ្ស៊ិ្លាមបង្កើតរដ្ឋផងដែរ ។
រដ្ឋមន្ដ្រីទទួលបន្ទុកសន្ដិសុខផ្ទៃក្នុង ឥណ្ឌូនេស៊ីលោក Tuhut Panjaitan មាន ប្រសាសន៍ថា យើងនឹងបង្កើតមន្ទីរឃុំ ឃាំងថ្មីដាច់ដោយឡែកសម្រាប់ឃុំអ្នក ទោសភេរវកម្ម ។ មានតែវិធីសាសស្ដ្រ នេះទេ ទើបពួកគេមិនអាចបញ្ចូល មនោគមន៍ទុច្ចរិតសម្រាប់វាយប្រហារ ភេរវកម្មដល់អ្នកទោសដទៃ ។
លោក Panjaitan ជាអ្នកគ្រប់គ្រង ទៅលើកម្លាំងប៉ូលិសទាំងអស់នៅមន្ទីរឃុំឃាំងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ។ លោកបានចេញបញ្ជាឱ្យបើកការវាយ ប្រហារបោសសម្អាតក្រុមភេរវកម្ម និង អ្នកដែលមានបំណងបំផ្លាញសន្ដិសុខជាតិ ។
បច្ចុប្បន្នមានអ្នកទោសជាង១៦៥ពាន់ នាក់ត្រូវបានឃុំខ្លួនផ្សេងគ្នាក្នុងមន្ទីរឃុំឃាំងនៅទូទាំងប្រទេសឥណ្ឌូនេស៊ីក្នុងនោះ មានអ្នកទោសភេរវកម្មដល់ទៅ២៥០ នាក់ឃុំខ្លួននៅមន្ទីរឃុំឃាំង៤៤កន្លែង ផ្សេងគ្នា ៕
ប្រែសម្រួល៖ ម៉ែវ សាធី