ភ្នំពេញ៖ ការកកស្ទះចរាចរណ៍ បានធ្វើឲ្យអ្នកដំណើរជាច្រើនកើតក្ដីម៉ួរម៉ៅព្រោះតែឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ដស្ទូច បានបើកប្រជ្រៀតទាំងផ្លូវស្ទះត្រង់ចំណុចផ្លូវប្រសព្វក៏ជ្រុលទៅបុករថយន្ដកូរ៉ូឡា ធ្វើឲ្យអ្នកបើកបរឈប់ជជែកគ្នារកខុសត្រូវអស់រយៈពេលជាយូរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៧នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចស្ដុបចំការមន ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ មុនពេលកើហេតុគេឃើញរថយន្តពីគ្រឿង FUSO ជាប្រភេទរថយន្តស្ទួច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-0828 បើកដោយបុរសម្នាក់ បើកក្នុងទិសដៅពីលិចទៅកើតស្រប់ទិសគ្នា ជាមួយនឹងរថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-4363 បើកបរដោយបុរសម្នាក់ដែរ។ ខណៈមកដល់ចំណុចស្តុបចំការមន ដោយផ្លូវមានសភាពចង្អៀតស្រាប់តែរថយន្តស្ទូច បើកទៅប៉ះគ្នារថយន្តជាមួយរថយន្តកាមរីឆ្លាម បណ្តាលឲ្យរថយន្តខូចខាតទាំងសងខាងយ៉ាងដំណំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និង សម្របសម្រួលភាគីទាំងសងខាង ហើយដោយម្ចាស់រថយន្តស្ទូចសុខចិត្តចេញសងថ្លៃខូចខាតឲ្យ ម្ចាស់រថយន្តកាមរីឆ្លាម ជាសំណង់ទឹកប្រាក់130$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
ដោយ៖ វិបុល