បុរសម្នាក់ស្រវឹងបើករថយន្តកាមរីបាឡែនបើក​បុក​រះ​រថយន្ត​ចត​ស្ងៀម​៣​គ្រឿង​នៅ​ខាង​មុខ វត្តភ្នំម៉ាស្សាបុរាណ​ខ្មែរ 

ចែករំលែក៖

ភ្នំពេញ៖​ រថយន្ត​៣​គ្រឿង​ដែលម្ចាស់ចត​ស្ងៀមនៅ​ខាង​មុខ វត្តភ្នំ ម៉ាស្សាបុរាណ​ខ្មែរចូលទៅម៉ាស្សា បានរងការខូចខាតខណៈដែលរថយន្ត​កាមរី​បា​ឡែន​មួយគ្រឿង ​បើកបរ​ដោយ​ប្រុសម្នាក់ស្រវឹងស្រាជោកជោំ​ បាន​បើក​យ៉ាង​​លឿន​ត្រង់ចំណុចផ្លូវកែងរង្វង់​មូល​វត្តភ្នំ​ក៏​ជ្រុល​ទៅ​បុក​រះតែម្តង ប៉ុន្តែសំណាងល្អមិនមានអ្នកងរបួស ។

IMG_2177

ហេតុការណ៍នេះ បានកេីតឡេីងកាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃ​ទី៥​ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាមផ្លូវ​លេខ​ផ្លូវ​លេខ​៩៤ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​កាម​រី​បាឡែន ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់ ​ប្រហែល​ទើប​ចេញពី​ផឹក​បាន​បើក​យ៉ាង​លឿន​តាមផ្លូវ​ព្រះ​នរោត្តម ពី​ត្បូង​ទៅ​ជើង មកដល់រង្វង់មូល​វត្តភ្នំ បាន​បើក​កែល​រង្វង់​មូល​ ក៏​ជ្រុល​បុក​រថយន្ត​៣​គ្រឿង ដែល​ចត​នៅ​ខាង​មុខ​ហាង​វត្តភ្នំ​ម៉ាស្សា​បុរាណ​ខ្មែរ ដោយ​បុករថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស​ រុញ​ទៅ​បុក​កាមរី​បា​ឡែ​ន​ពណ៌​ស ​មួយ​គ្រឿង​ទៀត ហើយ​រុញ​ទៅ​បុក​រថយន្ត​ម៉ា​ស្តារ ពណ៌​ស ទើប​រថយន្ត​បង្ក​អស់​ល្បឿន​ឈប់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត ​សរុប​ទាំងអស់​ចំនួន​៤​គ្រឿង​ទាំង​រថយន្ត​បង្ក ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ក្នុង​ហេតុការណ៍​នោះ​អ្នក​បើក​រថយន្ត​គ្រោះថ្នាក់ ​បាន​ព្យាយាម​យក​ក្រណាត់​មក​បិត​បាំង​ស្លាក​លេខ​រថយន្ត​របស់​គេ​ពីព្រោះ​ខ្លាច ​អ្នក​យក​ព័ត៌មាន​ថត​ផ្សាយ​ខ្មាស​គេ​ ។​

ក្រោយ​កើតហេតុ​នគរបាលមូលដ្ឋាន​ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​មកធ្វេីការវាស់វែងរួច​យក​រថយន្ត​បង្ក​និង​រថយន្ត​រងគ្រោះទៅ​រក្សាទុក​នៅ ការិយាល័យ​នគរបាល ចរាចរណ៍ ផ្លូវ គោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាមច្បាប់ ៕

IMG_2176

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print