នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​នាំ​យក​អាវ​រងា​របស់​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចែក​ជូន​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ ជួរ​មុខ​ទិស​យោធភូមិ​ភាគ​ទី​៥

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​៖​ លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​ នាយសេនាធិការ​ចំរុះ​ តំណាង​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អមដំណើរ​ដោយ​នាយ​ឧត្តមសេនីយ៍​ ជា​ តារា​ អគ្គមេបញ្ជាការ​រង​ ប្រធាន​សមរភូមិ​មុខ​ ទិស​យោធភូមិ​ភាគ​ទី​៤​ លោក​ឧត្តមសេនីយ៍ឯក​ ច័ន្ទ​ លំ​ផាត់​ ឧត្តមសេនីយ៍ឯក​ ង៉ែត​ ចាន់​ថុ​ន​ នាយ​រង​សេនាធិការ​ចំរុះ​ នៅ​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​បន្ត​នាំ​យក​អាវ​រងា​ ជូន​ដល់​កងកម្លាំង​ជួរ​មុខ​ នៅ​ទិស​យោធភូមិ​ភាគ​ទី​៥​ នៅ​ទីបញ្ជាការ​មុខ​ របស់​កងពលតូច​លេខ​៥១​ លេខ​៥២​ លេខ​៥៣​ ។​

abckims-4

​លោក​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​ទាំង​បី​ទីតាំង​ លេខ​៥១​ លេខ​៥២​ លេខ​៥៣​ តំណាង​កងកម្លាំងប្រដាប់អាវុធ​ ជួរ​មុខ​ទាំងអស់​ មានការ​សប្បាយ​រីករាយ​ ថ្លែងអំណរគុណ​យ៉ាង​ខ្ពង់ខ្ពស់​បំផុត​ ជូន​ចំពោះ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​ឧបត្ថម្ភ​អាវ​រងា​ ដល់​កងកម្លាំង​ជួរ​មុខ​សំរាប់​ត្រៀម​ មុន​ពេល​រដូវរងា​មក​ដល់​។​ ការ​ជួយ​ឧបត្ថម្ភ​នេះ​ មាន​រាល់​រដូវ​កាល​ក្នុង​នោះ​ រដូវភ្លៀង​សម្តេច​ផ្តល់​អាវ​ភ្លៀង​ រដូវរងា​សម្តេច​ផ្តល់​អាវ​រងា​ ជា​រៀង​រាល់​ឆ្នាំ​ បន្ថែម​លើ​ការ​ជួយ​ឧបត្ថម្ភ​គ្រឿង​ បំពាក់​ដល់​កងទ័ព​ មាន​គ្រប់​លទ្ធភាព​ គ្រប់​សមត្ថភាព​ប្រយុទ្ធ​។​

​តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ ក៏​បាន​ប្តេជ្ញា​ដាច់ខាត​អនុវត្ត​ ភារកិច្ច​ការពារ​ជាតិ​ ការពារ​បូ​រណ​ ភាព​ទឹកដី​ ប្តេជ្ញា​ដាច់ខាត​ការពារ​រដ្ឋធម្មនុញ្ញ​ ការពារ​ព្រះមហាក្សត្រ​ ការពារ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ តេ​ជោ​ ហ៊ុន​ សែន​ ដល់​ដង្ហើម​ចុង​ក្រោយ​ និង​ថ្កោលទោស​ប្រឆាំង​ ដាច់អហង្ការ​នូវ​ទ​ង្វើ​របស់​ជន​ទុច្ចរិត​និង​ ជន​អគតិ​ទាំងឡាយ​ ដែល​តែងតែ​ប្រឌិត​ មូល​បង្កាច់​ប្រជាភិថុតិ​ ក្នុង​ចេតនា​អាក្រក់​ផ្តួលរំលំ​ រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​ សាកសួរ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ចំពោះ​កងទ័ព​ កង​នគរបាល​ជួរ​មុខ​កំពុង​ឈរជើង​ ការពារ​ទឹកដី​តាម​បន្ទាត់​ព្រំដែន​ ដែល​កន្លង​មក​បាន​ធ្វើ​ពលី​កម្ម​ គ្រប់​បែប​យ៉ាង​ អនុវត្ត​បាន​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​ ការពារ​បាន​នូវ​បូរណភាព​ទឹកដី​ ក្នុង​សិទ្ធិ​ស្វ័យការពារ​ទឹកដី​កន្លង​មក​។​ ពិតមែនតែ​ស្ថានការណ៍​ព្រំដែន​បច្ចុប្បន្ន​ មាន​ភាព​ធូរស្រាល​មួយ​ចំនួន​ហើយ​ តែ​ជំហរ​សម្តេច​តេ​ជោ​នៅ​តែ​ចង់​ បាន​ព្រំដែន​មាន​សន្តិភាព​ មាន​កិច្ច​សហ​ ប្រតិបត្តិការ​ល្អ​ មានការ​អភិវឌ្ឍន៍​ថែម​ទៀត​ ដើម្បី​ប្រជាជន​ព្រំដែន​ បាន​រស់នៅ​សុខសាន្ត​ សុខដុម​រម្យ​នា​។​

​លោកនាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា​ នៅ​ពេល​នេះ​មិន​ទាន់​ដល់​រដូវរងា​ តែ​សម្តេច​ទាំង​ពីរ​លោក​បាន​ ផ្តល់​អាវ​រងា​ដល់​កងកម្លាំង​យើង​ នៅ​ព្រំដែន​សំរាប់​ត្រៀម​មុន​ រដូវរងា​មក​ដល់​ ហើយនឹង​បន្ត​ផ្តល់​ជូន​រហូត​កម្លាំង​ តាម​បន្ទាត់​ព្រំដែន​ ទទួល​បាន​អាវរ​ងារ​ នេះ​គ្រប់ៗ​គ្នា​៕

...

abckims (3)abckims (5)abckimsabckims (6)abckims (7)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print