យុវជនម្នាក់បានរងរបួសធ្ងន់ ខណៈដែលក្មេងស្ទាវមួយក្រុមយកកាំបិតប័ុងតោកាប់ក្បាលហូរឈាមពេញខ្លួនមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរត់ទាំងក្បាលហូរឈាមប្រឡាក់ពេញខ្លួន ទាំងថ្ងៃដេីម្បីឲ្យសមត្ថកិច្ចជួយ ខណៈដែលក្មេងស្ទាវមួយក្រុម បាននាំគ្នាយកកាំបិតប័ុងតោមកកាប់ទាំងមិនដឹងមូលហេតុ ក្រោយពីចុះពីផ្ទះឪពុកមាវិញ ។

IMG_2178

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១ និង២០នាទី រសៀលថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវមន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ ជនរងគ្រោះមាន ឈ្មោះ ពិន រ៉ា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅម្ដុំផ្លូវកម្ពុជាក្រោម និងមុខរបរមិនពិតប្រាកដ ។

យោងតាមសម្ដីរបស់ជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបខ្លួនបានឡើងទៅលេងផ្ទះពូនៅម្ដុំផ្សារតាពាង ក្នុងសង្កាត់ផ្សារថ្មី៣ ពេលឡើងទៅដល់ផ្ទះពូរបស់ខ្លួនបានបិទទ្វា ព្រោះពូមិននៅ ក៏ចុះត្រឡប់មកវិញ ខណៈនោះស្រាប់តែមានយុវជនមួយក្រុមមានគ្នា៣ទៅ៤នាក់ បានយកកាំបិតប័ុងតោមកកាប់ទាំងកំរោល បណ្ដាលឲ្យក្បាលហូរឈាមពេញខ្លួន ពេលនោះជនរងគ្រោះព្យាយាមរត់ដើម្បីអោយគេជួយ តាមបណ្ដោយផ្លូវមន្នីវង្ស តែបែរជាប្រជាពលរដ្ឋនាំគ្នាច្រឡំថាជាចោរទៅវិញ ត្រូវប្រជាពលរដ្ឋវាយម្នាក់មួយដៃមួយជើងបន្ថែមទៀត ។ បន្ទាប់មកជនរងគ្រោះ បានព្យាយាមរត់មកដល់ប៉ុស្តិ៍នគរបាលបឹងរាំង ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកក្រុមយុវជន៣ទៅ៤ ដែលបង្កត្រូវបានកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី ៕

IMG_2180 IMG_2179

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print