ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលក្រុងកំពង់ឆ្នាំងចាប់បានជាបន្តបន្ទាប់ ក្នុងពេលក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពប្រើប្រាស់ និងចែកចាយ នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៤នាក់នេះ ១.ឈ្មោះ លីវ សៀវអេង ភេទប្រុស អាយុ២២ឆ្នាំ ២.ឈ្មោះមុត សុខអាង ភេទប្រុស អាយុ១៨ឆ្នាំ ជនងសង្ស័យទាំង២នាក់នេះរស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ៣.ឈ្មោះ ប៉ាល់ ស៊ីថុល ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃ្លាំងប្រាក់សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និង ៤.ឈ្មោះឈ្មោះ សោម សំណាង អាយុ២៦ ឆ្នាំរស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ងឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងជនសង្ស័យទាំងនេះគឺជាមុខសញ្ញាមួយដែលសមត្ថកិច្ចបានអ្វើការតាមដានជាយូរណាស់មកហើយ ដែលច្រើនធ្វើសកម្មភាពនៅចំណុចផ្ទះប្រាំជាន់ ដែលក្រុមនេះបានណត្តិជួបគ្នា ធ្វើការចែកចាយកនិងប្រើប្រាស់គ្រឿងញៀនតែម្តង ។
ក្នុងពេលធ្វើសកម្មភាពប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ហើយកម្លាំងបានចុះទៅអន្តរាគមន៍និងជាដំបូងចាប់បានចំនួន២នាក់ ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចបានឈានទៅចាប់ជនសង្ស័យ២នាក់បន្ថែមទៀត ។ ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញនូវថ្នាំញៀនចំនួន៧កញ្ចាប់ ម៉ូតូ១គ្រឿង ទូរស័ព្ទ២គ្រឿង និង ឧបករណ៍ជក់មួយចំនួនទៀត ។
ក្រោយពីធ្វើការឃាត់ និងសាកសួរយកចម្លើយ នៅរសៀលថ្ងទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះសមត្ថកិកច្ចបានកសាងសំណុំរឿងបញ្ជូនទៅតលាកាសាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់បន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា