ពេជ្រ សេរីរ័ត្ន បន្តបង្ហាញមុខកូនតែមិនបញ្ចេញមុខប្តី

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលចំណងស្នេហា របស់អតីតតារាស្រី កញ្ញា ពេជ្រ សេរីរ័ត្ន ស្ថិតនៅ ក្នុង ភាពអាថ៌កំបាំង ស្របពេល ព័ត៌មានរឿង ស្នេហារបស់នាង ត្រូវបានអ្នកក្នុងចង្កោមសិល្បៈ លើកបន្តុប ដាក់ពីមួយទៅ មួយមិនដាច់ ។ ទោះជាយ៉ាងណាតារាស្រីរូបនេះបានបង្ហាញមុខកូនប្រុសស្រីពីរនាក់ដ៏គួរឲ្យស្រលាញ់ ដែលនាងចាត់ទុកជាកែវភ្នែកនោះ។

​ថ្មីៗនេះអតីតតារាសម្តែង និងពិធីការិនី ទើបនឹងបង្ហាញមុខកូនភ្លោះ រួមទាំងស្វាមីដែលមិនបានឆ្លងកាត់ការរៀបការធ្វើឲ្យមហាជនភ្ញាក់ផ្អើល។ ស្របគ្នានេះដែរពិធីការិនីស្រស់សោភា ពេជ្រ សេរីរ័ត្ន ក៏បានបង្ហាញមុខកូនៗជាទីស្រលាញ់របស់នាង ប៉ុន្តែនាងនៅមិនទាន់ក្លាហានបញ្ចេញមុខមាត់ពិតរបស់ស្វាមីនៅឡើយគ្រាដែលដំណឹងរសើបមិនពិរោះត្រចៀកជាច្រើននៅតែបន្តមានក្នុងចង្កោមអ្នកសិល្បៈ ដែលចុងក្រោយមានការលើកឡើងថានាងមានចំណងទាក់ទងនឹងបុរសម្នាក់ដែលបម្រើការងារនៅស្ថានទូតចិនប្រចាំនៅកម្ពុជា។
​តារាស្រីរូបនេះនៅមិនទាន់បានអាចស្វែងរកការបញ្ជាក់បាននៅឡើយគ្រាដែលកន្លងទៅនាងតែងតែប្រកែកអំពីការបញ្ជាក់រឿងរ៉ាវផ្ទាល់ខ្លួនជាសាធារណៈនោះ។ ទោះជាយ៉ាងណារូបភាពជាច្រើនសន្លឹកដែលបង្ហាញពីកូនប្រុសស្រីធំធាត់ និងការកម្សាន្តរួមគ្នាក្អាកក្អាយបែបលក្ខណៈគ្រួសារ បានបង្ហាញថានាងមានក្តីសុខខ្លាំងជាមួយស្វាមី និងកូនៗ។ ប្រភពពីអ្នកសិល្បៈលើកឡើងថា ពេជ្រ សេរីរ័ត្ន ទទួលបានការថ្នាក់ថ្នម និងបើកផ្លូវឲ្យប្រឡូកសិល្បៈពីស្វាមី​ រួមទាំងមានជំនួញក្នុងដៃមួយចំនួនផងដែរ។ ទោះជាយ៉ាងណាគេកម្រនឹងបានឃើញតារាស្រីរូបនេះបណ្តើរគូស្នេហ៍សាធារណៈដូចសិល្បករដទៃនោះទេ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print