នគរបាល​បង្ក្រាប​វង់​អាប៉ោង​២​កន្លែង​ឃាត់ខ្លួន​បាន​ ១២​នាក់​យក​មក​អប់រំ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ សមត្ថកិច្ច​នគរបាល​បង្ការ​ និង​បង្ក្រាប​ល្បែងស៊ីសង​ នៃ​ស្នងការ​នគរបាល​ខេត្ត​ បាន​ចុះ​បង្ក្រាប​វង់​អាប៉ោង​២​កន្លែង​ ក្នុង​២​ស្រុក​ផ្សេង​គ្នា​ កាលពី​ល្ងា​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​អូរ​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ និង​នៅ​ចំណុច​ភូមិ​តា​គ្រក់​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​បាន​ ១២​នាក់​ និង​វត្ថុ​តាង​នាំ​យក​មក​អប់រំ​ ធ្វើ​កិច្ចសន្យា​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​

បង្កាញមុខ

​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​អនុវត្ត​គោលនយោបាយ​ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ នៅ​ក្នុង​ខេត្ត​ និង​ដោយ​មានការ​ណែនាំ​ ពី​លោក​ឧត្តមសេនីយ៍​ ស​ ថេ​ត​ ស្នងការ​នគរបាល​ខេត្ត​ ការិយាល័យ​ជំនាញ​ បាន​នាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ ល្បែងស៊ីសង​(​អាប៉ោង​)២​កន្លែង​មាន​៖​ ទី​១​ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​តា​គ្រក់​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ កម្លាំង​បាន​ឃាត់ខ្លួន​ អ្នក​ញៀន​ល្បែង​បាន​ចំនួន​៥​នាក់​ និង​វត្ថុ​តាង​មួយ​ចំនួន​ និង​ទី​២​ កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​ ល្ងាច​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​អូរ​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ កម្លាំង​យើង​បាន​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​ បាន​ចំនួន​៧​នាក់​ និង​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន​ នាំ​យក​មក​ការិយាល័យ​ជំនាញ​ នៃ​ស្នងការ​ខេត្ត​ដើម្បី​សាកសួរ​។​

​បន្ទាប់​ពី​បាន​បញ្ជូន​ខ្លួន​ ក្រុម​អ្នក​ញៀន​ល្បែង​អាប៉ោង​ទាំង​២​កន្លែង​ ចំនួន​១២​នាក់​ មក​ដល់​ស្នងការ​ខេត្ត​ហើយ​ សមត្ថកិច្ច​នគរបាល​បាន​អប់រំ​ ធ្វើ​កិច្ចសន្យា​ និង​មាន​អ្នក​ធានា​បញ្ឈប់​ មិន​ឲ្យ​លេងល្បែង​បន្ត​ទៀត​។​ ក្រោយ​ពី​ធ្វើការ​អប់រំ​ហើយ​ សមត្ថកិច្ច​បាន​ធ្វើការ​ដោះ​លែង​ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​វិញ​៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print