អំពើឃាតកម្មលើ ស្រីស្រស់ស្អាត ចេវ សុវឌ្ឍនា មើលចុះវាំងននខ្មៅបើកហើយ បានត្រឹមបង្ហាញ តែមិនទាន់លាតត្រដាងនៅឡើយ

ចែករំលែក៖

ភ្នំពេញ៖ ភាពមន្ទិលសង្ស័យ តាមដានសាច់រឿង អំពើឃាតកម្មលើ ស្រីស្រស់ស្អាត ចេវ សុវឌ្ឍនា គឺប្រជាជនសឹងម៉ាប្រទេស ប្រឹងរងចាំតាមដានចង់ដឹងពីព័ត៍មានពិតដោយក្តីអន្ទះសារ ខណះវាំងននខ្មៅបានបើកហើយ បានត្រឹមបង្ហាញ តែមិនទាន់លាតត្រដាងនៅឡើយ..?
ទោះជនសង្ស័យ៥នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដល់ដំណាក់ការសាកសួរពីតំណាងអយ្យការក៏ដោយ ក៏គេចង់ដឹងរឿងនេះបំផុត ផ្តើមឡើងដោយមូលហេតុអ្វី…?

ប្រជាជនទូទៅនៅតែឆ្ងល់ថា៖
ទី១-ចាប់ជនដៃដល់បានហើយ មានទាំងអតីតៈស្នងការរង លោក ឡាយ ណារិទ្ធ បងប្រុសលោក ឡាយ វណ្ណះ អតីតៈអភិបាលខេត្តតាកែវ និងមនុស្ស៤នាក់ទៀត ក្នុងនោះមានស្ត្រីម្នាក់ផងដែរ។
ទី២-គេឆ្ងល់ថាអ្នកទាំងនោះ ជាជនដៃដល់ ចារីប្រព្រឹត្តផ្ទាល់ ពួកគេត្រូវមានគំនុំ ឬទំនាស់អី ជាមួយស្រ្តីរងគ្រោះ។
ទី៣-តើកន្លងមកពួកគាត់ធ្លាប់មានទំនាក់ទំនងជាមួយស្ត្រីរងគ្រោះដែរឬទេ …ហើយក្នុងកម្រិតណា.?
ទី៤-តើគាត់សម្លាប់ស្ត្រីរងគ្រោះនេះ បានចំណេញអ្វី ឬបានផលប្រយោជន៍អី.?
ទី៥-ធម្មតាឃាតករ មុននឹងសម្រេចចិត្តសម្លាប់នរណាម្នាក់ ជាបឋមមានកត្តា៣ កត្តាទី១-សម្លាប់ដើម្បីដោះស្រាយបញ្ហា ឬក៏បិទបាំងនូវអំពើទាំងឡាយ រវាងជនរងគ្រោះនិងជនដៃដល់ កត្តាទី២-ការសម្លាប់របស់ឃាតករ គឺក្នុងន័យសុីឈ្នួល ដើម្បីបានលុយ លាភសក្ការៈពីអ្នកជួល កត្តាទី៣-ការសម្លាប់ជនរងគ្រោះគឺដើម្បីផ្គាប់ផ្គន់ និងសាងគុណសម្បត្តិចំពោះចៅហ្វាយនាយ ឬអ្នកមានគុណរបស់ខ្លួន។
ករណីនេះជាអំពើឃាតកម្មគិតទុកជាមុន ចឹងពិតជាមានអ្នកបញ្ជា ដូច្នេះមិនត្រូវអោយមេក្លោងបញ្ជា អ្នកដើមហេតុនៃការសាងស្នេហ៍ ហើយចុងក្រោយខ្វះភាពទទួលខុសត្រូវយករួចខ្លួនជាមួយគ្រួសារខ្លួនឯង ទុកអោយស្រីស្រស់ស្អាតរងគ្រោះស្លាប់ដោយអំពើឃាតកម្មនេះ…ចឹងសូមសមត្ថកិច្ចត្រូវចាប់អោយអស់ ដោយកុំគិតថាអ្នកបញ្ជា ឋានះជាស្អី ធំប៉ុណ្ណា គឺមានសិទ្ធទទួលខុសត្រូវចំពោះមុខច្បាប់ស្មើគ្នា។
ដោយឡែកបណ្តាញសង្គមជាច្រើនក្នុងនោះមានហ្វេសប៊ុក Sophea Sinបានបង្ហោះថា៖ លោកឡាយ វណ្ណ: អតីតចៅវ៉ាយខេត្តតាកែវ ជាជនសង្ស័យ ឃាតករសម្លាប់ នាងចេវ សុវឌ្ឍនា ដោយផ្ទាល់ដៃ !
បើយោងតាមចម្លើយសារភាពរបស់ តៃកុងឡាន លោក ឡាយ វណ្ណ: មូលហេតុដែលឈានទៅដល់សម្លាប់ អ្នកនាង ចេវ សុវឌ្ឍនា ដោយសារតែ អ្នកនាងជាស្រីកំណាន់ចិត្តរបស់លោក ឡាយ វណ្ណ: ហើយលោក ឡាយ វណ្ណ: បានជួលផ្ទះកើតហេតុនេះឱ្យនាងស្នាក់នៅម្តងម្កាល ពេលអ្នកនាង ចេវ សុវឌ្ឍនា មិននៅ លោក ឡាយ វណ្ណ: យកស្រីផ្សេងមកដេកនៅលើផ្ទះនេះ ទើបធ្វើឱ្យនាង ចេវ សុវឌ្ឍនា ខឹងសម្បា ក៏មានការឈ្លោះទាស់ទែងគ្នាបង្កឱ្យមានហិង្សា ដោយលោក ឡាយ វណ្ណ: ច្របាច់កសម្លាប់ចោលតែម្តងទៅ។
បន្ទាប់មកទើបលោក ឡាយ វណ្ណ: បញ្ជាឱ្យតៃកុងឡាន និងអ្នកបម្រើលើកសពនាងបំឡែង ជាចង់កធ្វើអត្តឃាត។
ដោយឡែកមន្ត្រីនគរបាលចំនួន ៥នាក់រាប់ទាំងបងប្រុសបង្កើតលោក ឡាយ វណ្ណ: គឺលោក ឡាយ ណារិទ្ធជាស្នងការរងផងនោះ ជាប់ពាក់ព័ន្ធដោយសារតែផ្សំគំនិតអំពើទុច្ចរិត បង្វែរសុំណុំរឿងពីឃាតកម្ម ទៅជាអត្តឃាត។

សូមជម្រាបថា : អ្នកនាងស្រី ចែវ សុវឌ្ឍនា ជាស្ត្រីមេម៉ាយ មានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួល ដ៏ធំរបស់ខ្លួន ក្នុងភូមិ ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print