ខេត្តកណ្តាល៖ ដោយឃើញការលំបាករបស់ប្រជាពលរដ្ធ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ អាជ្ញាធរស្រុកកៀនស្វាយដឹកនាំលោកអ៊ួ ឈាង គណៈនៃអភិបាលស្រុកកៀនស្វាយខេត្តកណ្តាល បាននាំអំណោយចែកជូនស្ត្រីក្រីក្រ មានកូនភ្លោះប្រុស២នាក់ ដែលត្រូវបានប្តីរត់ចោលរស់នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ឲ្យរស់នៅក្នុងខ្ទមដ៏តូច។
បើតាមលោលអ៊ួ ឈាង គណៈអភិបាលស្រុកកៀនស្វាយបានអោយដឹងថា ស្ត្រីដែលបានឆ្លងទន្លេកូនប្រុសភ្លោះ២នាក់ខាងលើនេះ មានស្រុកកំណើតរស់នៅភូមិតារ៉ាក់ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មុខរបរកម្មករសំណង់ ។
លោកបន្តថា បច្ចុប្បន្នស្ត្រីនេះបានមករស់នៅជាមួយឪពុកធំ ស្ថិតនៅភូមិព្រែប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តលណ្តាល ក្នុងដីឡូត៍របស់ឪពុកធំ ។
ក្នុងនោះដែរ លោកអ៊ួ ឈាង ប្រធានកាកបាទក្រហមកម្ពុជា និងជាអភិបាលស្រុកកៀនស្វាយ និងក្រុមការងារថ្នាក់ឃុំបានជួយឧបត្ថម្ភថវិកា១០០ដុល្លារ(១រយដុល្លារ) និងអង្ករ២បាវ ស្មើនិង១០០គីឡូក្រាម ។
សូមបងប្អូនសម្បុសជននៅជិត ឬឆ្ងាយមេត្តាជួយឧបត្ថម្ភ ៕
ដោយ៖ ហេង សូរិយា