ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់ស្លាប់យ៉ាងរន្ធត់ដោយសារត្រូវរថយន្តhyundaiចំណុះ១តោនកន្លះបុកពីក្រោយខណះពេលដែលជនរងគ្រោះបើកបរម៉ូតូស្របទិសគ្នាជាមួយរថយន្ត ចំណែកអ្នកបើកបររថយន្តបង្កក្រោយកើតហេតុរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅចំនុចមុខផ្ទះឈ្មោះ តាហូ លើផ្លូវជាតិលេខ៧ នៅភូមិអូដា ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរបានឲដឹងថា ជនរងគ្រោះខាងលើរ មានឈ្មោះ សាន សល់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរំដួល ឃំុគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកបន្តថា ករណីនេះបណ្តាលអោយស្លាប់មនុស្ស០១នាក់ប្រុសនៅកន្លែងកើតហេតុនិងខូចខាតរថយន្ត០១គ្រឿងមូ៉តូ០១គ្រឿងលក្ខណះស្រាល ។
ក្រោយកើតហេតុនគរបាលជំនាញចរាចរបានចុះទៅវាស់វែងតាមនិតិវិធីហើយក៏បានប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើរបុណ្បតាមប្រពៃណី ៕
...
ដោយ៖ វណ្ណះ