ពលរដ្ឋនៅក្នុងតំបន់អាស៊ីបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមអាចនឹង ផ្ទុះឡើងនៅក្នុងតំបន់អាស៊ីរវាងចិននឹង ប្រទេសដែលមានវិវាទដែលអធិបតេយ្យ ជាមួយចិន ។
សង្គ្រាមងាយស្រួលក្នុងការកើតឡើងខ្លាំងណាស់ ប្រសិនបើមេដឹកនាំប្រទេស នោះមិនមានការអត់ធ្មត់គ្រប់គ្រាន់ទេ នោះ ។ សង្គ្រាមងាយកើតឡើងតែពិបាក ក្នុងការបញ្ចប់ជាក់ស្ដែងដូចនៅក្នុងតំបន់ មជ្ឈិមបូព៌ាបានកើតឡើងជាច្រើនឆ្នាំ កន្លងមកហើយ តែមិនទាន់រកឃើញពន្លឺ នៃការបញ្ចប់នៅឡើយ ដូចជាប្រទេស ស៊ីរី អីស្រាអែល និងក្រុមហាម៉ាសប៉ាឡេ ស្ទីន ដូចជាសង្គ្រាមនៅក្នុងប្រទេសអ៊ុយ ក្រែនជាដើមមិនទាន់បញ្ចប់នៅឡើយ ។
ពលរដ្ឋនៅក្នុងតំបន់អាស៊ីក៏ធ្លាប់បានឆ្លងកាត់សង្គ្រាមឈ្លានពានកាលពីសង្គ្រាម លោកលើកទី២ ហើយស្រមោលអាក្រក់ នៃសង្គ្រាមនូវតែគ្រប់ដណ្ដប់ទៅលើពលរដ្ឋក្នុងតំបន់អាស៊ី ។ ទាំងនោះហើយបាន ជាពលរដ្ឋនៅអាស៊ីពិសេសប្រទេសក្នុងតំបន់អាស៊ានមិនចង់ឱ្យមានសង្គ្រាមកើត ឡើងនោះឡើយ ។ សង្គ្រាមប្រាកដជាបង្ក ផលលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់ ពលរដ្ឋពិសេសគឺជនភៀសខ្លួនដោយសារ សង្គ្រាមទៅកាន់ប្រទេសជិតខាង ។
តាមលទ្ធផលស្ទាប់ស្ទង់មតិទៅលើ ពលរដ្ឋហ្វីលីពីនដែលជាប្រទេសមាន វិវាទដែនសមុទ្រជាមួយប្រទេសចិននោះ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាម ផ្ទុះឡើងជាមួយចិន ។ ពលរដ្ឋហ្វីលីពីន ដល់ទៅ៨០ភាគរយព្រួយបារម្ភពីសង្គ្រាម ជាមួយចិន ។
តាមលទ្ធផលស្ទាបស្ទង់មតិនាពេលកន្លងមកថ្មីៗបង្ហាញឱ្យឃើញថា ក្នុង ចំណោមពលរដ្ឋហ្វីលីពីន១០នាក់មាន ៨នាក់ព្រួយបារម្ភពីសង្គ្រាមដែលកើត ឡើងជាមួយចិនពាក់ព័ន្ធវិវាទដែនអធិបតេយ្យនៅលើដែនសមុទ្រចិនភាគខាង ត្បូងរវាងហ្វីលីពីននឹងចិន ក្នុងពេល ដែលភាពតានតឹងកាន់តែខ្លាំងឡើង ។ តួលេខខាងលើជាលទ្ធផលនៃការស្ទង់ មតិរបស់មជ្ឈមណ្ឌល Social Weather Strations មានទីតាំងនៅទីក្រុងម៉ានីល ។ ក្រុមស្រាវជ្រាវ និងស្ទង់មតិខាងលើបាន ឱ្យដឹងថា ការព្រួយបារម្ភរបស់ពលរដ្ឋ ហ្វីលីពីនចាប់ផ្ដើមចេញពីវិវាទប្រជុំកោះ Scarborough តាំងពីឆ្នាំ២០០២មក ។
តាមលទ្ធផលស្ទង់មតិបង្ហាញឱ្យឃើញ ថា ពលរដ្ឋហ្វីលីពីនដល់ទៅ៨៤ភាគ រយបារម្ភពីសង្គ្រាមដែលអាចកើតឡើងនៅក្នុងអនាគតដ៏ខ្លីខាងមុខ ។
ចាប់តាំងពីឆ្នាំ២០១២មក មជ្ឈមណ្ឌល social weather strations បានស្ទង់មតិ ម្ដងពាក់ព័ន្ធនឹងវិវាទជាមួយចិនដោយ ឆ្នាំនេះតួលេខព្រួយបារម្ភកាន់តែកើន ឡើង ។ អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីន លោកស្រី Abigali Valte បាន ឱ្យដឹងថា ការដែលពលរដ្ឋព្រួយបារម្ភជារឿងសម ហេតុផល ប៉ុន្ដែសង្គ្រាមមិនអាចនាំមក នៅផលប្រយោជន៍ដល់ប្រទេសណាមួយនោះឡើយ ។ រដ្ឋាភិបាលហ្វីលីពីននៅតែ បន្ដស្វែងរកដំណោះស្រាយដោយសន្ដិវិធី។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានា ធិបតីហ្វីលីពីន លោក Benigno Aquino III មានប្រសាសន៍ពេលបំពេញទស្សន កិច្ចទៅកាន់ប្រទេសជប៉ុនថា សកម្មភាព ពង្រីកអំណាចនៅដែនសមុទ្រភាគខាង ត្បូងមិនខុសអ្វីពីរបបហ្វាស៊ីសអាល្លឺម៉ង់នោះឡើយ ។ ទន្ទឹមនឹងនោះលោកក៏បាន បញ្ជាក់ថា ពិភពលោកនឹងមិនបន្ធរបន្ថយ ចំពោះចិនទុកឱ្យធ្វើព្យុះភ្លៀងដូចមុនបានឡើយ ។
ដោយខ្លាចសង្គ្រាមផ្ទុះឡើង កម្លាំង ទាហានហ្វីលីពីនពិសេសទាហានជើងទឹកបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការ ទប់ទល់ជាមួយចិនដោយមានអាមេរិក នៅពីក្រោយខ្នងជួយទាំងកម្លាំង និងធន ធានមនុស្ស ក្នុងការប្ដឹងផ្ទាល់ទៅកាន់ តុលាការអាជ្ញាកណ្ដាលអន្ដរជាតិ ។ នៅ ពេលនេះកម្លាំងទាហានជើងទឹកអាមេរិកនិងហ្វីលីពីននឹងធ្វើសមយុទ្ធរួមមួយស្ថិតនៅក្នុងខេត្ដប៉ាឡាវាន់ ភាគខាងត្បូង ប្រទេសហ្វីលីពីននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ ។ ការធ្វើសមយុទ្ធនេះនឹង ប្រព្រឹត្ដឡើងរហូតដល់ថ្ងៃទី២៥ ខែមិថុនា ។ ការចូលរួមធ្វើសមយុទ្ធមានទាំងកងកាំ ភ្លើងធំ យន្ដហោះចម្បាំង ការប្រយុទ្ធ និងការជួយសង្គ្រោះជាដើម ។ ការធ្វើ សមយុទ្ធលើកនេះមិនស្ថិតនៅតំបន់ ដែលមានជម្លោះជាមួយប្រទេសជិតខាងនោះទេ គឺធ្វើឡើងនៅភាគខាងកើត ខេត្ដប៉ាឡាវាន់ ស្ថិតនៅក្នុងដែនទឹករបស់ ហ្វីលីពីន ។
នាវាចម្បាំងរបស់អាមេរិក USS Fort Worth និងនាវាចម្បាំងរបស់កម្លាំង ទាហានជើងទឹកហ្វីលីពីន Gregorio del Pilarnig Ramon Alcaraz ក៏នឹងចូលរួម ក្នុងសមយុទ្ធនេះដែរ ។ សកម្មភាពធ្វើ សមយុទ្ធនោះបង្ហាញឱ្យឃើញថា អាមេ រិកបានត្រៀមជួយពីក្រោយដល់ហ្វីលីពីនពេលមានសង្គ្រាមកើតឡើងជាមួយចិន ។
ពាក់ព័ន្ធនឹងសាវនាការ គណៈប្រតិភូ ដែលមានមេធាវី និងមន្ដ្រីការបរទេស នឹងមានវត្ដមាននៅក្នុងតុលាការអាជ្ញា កណ្ដាលអន្ដរជាតិ PCA នៅទីក្រុងឡាអេ ប្រទេសហុល្លង់នាថ្ងៃទី៧ ខែកក្កដា ដើម្បី ចូលរួមសវនាការកាត់ក្ដីពាក់ព័ន្ធនឹង បណ្ដឹងរបស់រដ្ឋាភិបាលទីក្រុងម៉ានីល ដែលបានប្ដឹងកាលពីឆ្នាំ២០១៣មក ។
នៅក្នុងសវនាការខាងមុខទីក្រុងម៉ា នីលនឹងទទួលបានការជួយជ្រោមជ្រែងពីសម្ពន្ធមិត្ដអាមេរិកដោយអាមេរិកបានបញ្ជូនមេធាវីឆ្នើមៗមកជួយការពារក្ដី ។ សវនាការខាងមុខនឹងដើរតួនាទីយ៉ាង សំខាន់នៅក្នុងការសម្រេចទៅតាមផ្លូវ ច្បាប់នូវអ្វីដែលហ្វីលីពីនបានតវ៉ា ។ នៅ ពេលនេះគេរង់ចាំមើលថា តើតុលាការ PCA មានអំណាចគ្រប់គ្រាន់ក្នុងការ ដោះស្រាយតាមផ្លូវច្បាប់ដែរឬទេ ។ ហ្វីលីពីនសង្ឃឹមថា នៅពេលដែលមាន អាមេរិកនៅពីក្រោយខ្នង រឿងអ្វីក៏អាច សម្រេចបាន ។
អ្វីដែលពលរដ្ឋហ្វីលីពីនព្រួយបារម្ភ នាពេលនេះគឺនៅពេលដែលចិនចាញ់ក្ដី នៅក្នុងតុលាការអន្ដរជាតិខាងលើចិន អាចប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់ គ្រងតំបន់ដែលមានវិវាទទាំងនោះ ។ ពេលនោះសង្គ្រាមប្រាកដជាកើតឡើង ជាមិនខាន ហើយពលរដ្ឋហ្វីលីពីនជាអ្នក រងផលប៉ះពាល់ផ្ទាល់ ហើយរាលដាល ដល់ពលរដ្ឋនៅក្នុងតំបន់ទាំងមូលក៏ត្រូវ រងផលប៉ះពាលដូចគ្នា ។
ប្រសិនបើមានសង្គ្រាមកើតឡើង នោះអាស៊ាននឹងជួបនៅវិបត្ដិសេដ្ឋកិច្ច ជាមិនខាន ទឹកប្រាក់ជាច្រើននឹងត្រូវ បាត់បង់អ្នកទេសចរនឹងមិនទៅកាន់តំបន់ ដែលមានសង្គ្រាមនោះឡើយ ។ ទេស ចរណ៍ជាប្រភពចំណូលដ៏សំខាន់ដោយ សារតំបន់នេះមិនមានថាមពលរ៉ែ សម្បូរ ដោយប្រទេសស៊ីរីឬអីរ៉ាក់នោះឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី