ជម្លោះក្នុងគ្រួសារប្តីទាញពូថៅកាប់ប្រពន្ធមានផ្ទៃពោះ៨ខែស្លាប់ក្នុងថ្លុកឈាម ស្ដាយកំហុសប្តីចងកសម្លាប់ខ្លួនជាក្រោយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ជម្លោះក្នុងគ្រួសារបណ្តាលឲ្យប្តីអគតិដាច់ចិត្តលើកដៃយកពូថៅកាប់ប្រហារប្រពន្ធដែលកំពុងពពោះ៨ខែនិង១៥ថ្ងៃ ដែលរង់ចាំតែថ្ងៃប្រសូត្រ ស្លាប់យ៉ាងរន្ធត់និងវេទនាបំផុតក្នុងថ្លុកឈាម ចំណែកប្តីចិត្តព្រៃផ្សៃនេះក្រោយកាប់ប្រហារប្រពន្ធរួចក៏ទៅសំងំចងកសម្លាប់ខ្លួនបានសម្រេចផងដែរ ។

IMG_2091

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង៣៥នាទី  ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រោមផ្ទះម្តាយរបស់ជនរងគ្រោះ នៅភូមិព្រែកពោធិ៍លើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោក ខេង ស្រេង អធិការស្រុកស្រីសន្ធរ បានឲ្យដឹងថា បុរសជាប្តីខាងលើមានឈ្មោះ ធឿន គឹមថេង អាយុ៣១ឆ្នាំ ចំណែកប្រពន្ធរងគ្រោះឈ្មោះ ស្រី ណុច អាយុ៣៨ឆ្នាំ មានផ្ទៃពោះ៨ខែ១៥ថ្ងៃ ហើយត្រូវប្តី ទាញពូថៅកាប់ចំបំពង់ក បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ លោកបន្តថា ក្រោយធ្វើរសកម្មភាពកាប់សម្លាប់ប្រពន្ធរួច បុរសជាប្តីបានយកខ្សែអង្រឹងទៅចងកហ្នឹងរនុកផ្ទះ បណ្តាលអោយស្លាប់ដូចគ្នា ។

លោកអធិការបានបញ្ជាក់ថា មូលហេតុនាំឲ្យកើតនូវអំពើរហិង្សារនេះ ដោយសារជម្លោះក្នុងគ្រួសារប៉ុន្តែលោកមិនបានបញ្ជាក់ថាផ្តើមឡើងដោយសារមូលហេតុអ្វីឲពិតប្រាកដនោះទេ ។

លោកអធិការបានបន្តឲដឹងដែរថា ករណីនេះក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលស្រុកបានចុះទៅត្រួតពិនិត្យ រួចបានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី ៕

IMG_2093 IMG_2092 IMG_2094 IMG_2090

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print