បុរសល្មោភកាមប៉ុនប៉ងចាប់នារីគថ្លង់និងពិការភ្នែកទាំងសងខាងរំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពចាប់ស្រាតសម្លៀកបំពាក់នារី គ ថ្លង់ និងពិការ​ភ្នែកទាំងសងខាងបម្រុងធ្វើសកម្មភាពរំលោភសេពសន្ថវៈ តែមិនបានសម្រេចត្រូវបានស្ត្រីជាម្តាយនារីរងគ្រោះមកទាន់ស្រែកឲ្យអ្នកភូមិជួយចាប់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ចនគរបាលស្រុកកោះធំចាត់ការតាមច្បាប់ ។

IMG_9083

ករណីប៉ុនប៉ងរំលោភមិនបានសម្រេចនេះកើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល គ្រាដែលនារីរងគ្រោះដេកនៅក្នុងអង្រឹងក្រោមផ្ទះម្នាក់ឯង ។

​លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុន ណារ៉ាក់ ហៅឡាក់ ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ។ ជនសង្ស័យរូបនេះធ្លាប់បានធ្វើសកម្មភាពប៉ុនប៉ងរំលោភទៅលើអ្នកជិតខាងចំនួន២នាក់រួចមកហើយ តែពុំត្រូវបានជនរងគ្រោះប្តឹងផ្តល់ លើកទី៣ប៉ុនប៉ងរំលោភទៅលើនារី គ ថ្លង់ និងពិការ​ភ្នែកទាំងសង​ខាង ក៏ត្រូវម្តាយនារីរងគ្រោះស្រែកឲ្យអ្នកជិតខាងចាប់ខ្លួន ។ នារីរងគ្រោះឈ្មោះ ហ ច.ណ អាយុ២១ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់គ្រាន់ ,គ ,ថ្លង់ និងពិការភ្នែកទាំងសងខាង បច្ចុប្បន្នរស់នៅជាមួយឪពុកម្តាយក្នុងភូមិ-ឃុំកើតហេតុ ។

​លោកអធិការបានបន្តថា នៅមុនពេលកើតហេតុហេតុនារីរងគ្រោះបានដេកនៅក្នុងអង្រឹងក្រោមផ្ទះរបស់ខ្លួនតែម្នាក់ឯង ខណៈនោះជនសង្ស័យបានដើរចូលទៅចាប់ស្រាតសម្លៀកបំពាក់នារីរងគ្រោះចេញពីខ្លួនប្រាណ បៀតបៀនកេរ្តិ៍ខ្មាស់នារីរងគ្រោះ ។ ភ្លាមៗនោះស្ត្រីជាម្តាយនារីរងគ្រោះមកទាន់ក៏ស្រែកឆោឡោឡើងឲ្យអ្នកភូមិជួយចាប់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមច្បាប់ ។

​ជនសង្ស័យបានសារភាពថា រយៈពេលកន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពប៉ុនប៉ងចាប់ស្ត្រីរងនៅជិតខាងគ្នារំលោភចំនួន២លើករួចមកហើយ ។ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលារសៀលខ្លួនបានដើរតាមដងផ្លូវសម្រុងឆ្ពោះទៅផ្សារព្រែកតាហ៊ីង ខណៈដើរដល់មុខផ្ទះឃើញនារីរងគ្រោះដេកក្នុងអង្រឹងម្នាក់ឯង ជាឱកាស់ល្អសម្រាប់ខ្លួនៗក៏បានដើរចូលទៅចាប់នារីរងគ្រោះស្រាតសម្លៀកបំពាក់ចេញពីខ្លួនប្រាណ ធ្វើសកម្មភាពអង្អែលលើសុដន់ និងប្រដាប់ភេទនារីរងគ្រោះ ។ គ្រានោះដែរម្តាយនារីរងគ្រោះមកទាន់ ក៏ស្រែកឲ្យអ្នកជិតខាងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលតែម្តង ។

​លោកវរសេនីយ៍ត្រីឈឿន ប៊ុនឆន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង និង​ចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញយុត្តិធម៌កសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរ​បាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាត់ការបន្តតាមច្បាប់ ៕

...

ដោយ៖ ស្អាងជ័យ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print