កម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយសមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលិត​ដេញ​តាម​ស្ទាក់ចាប់​រថយន្ត​និងឃាត់ខ្លួនបុរសម្នាក់​

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់និងរថយន្ត​មួយគ្រឿងត្រូវ​កម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយសមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលិត​ដេញ​តាម​ស្ទាក់​រថយន្ត​ចាប់និងឃាត់ខ្លួន​បានភ្លាមៗតែម្តង ខណៈ​បុរសម្នាក់កំពុង​បើករថយន្ត​របស់​ថៅកែ​បម្រុង​យក​ទៅ​បញ្ចាំ​យក​លុយ​លេងល្បែង​បន្ទាប់​ពី​បុរសម្នាក់នេះបានយក​រថយន្ត១​គ្រឿង​ដែលជារបស់ថៅកែជាយ​មន្ត្រី​គយទៅ​បញ្ចាំ​លេងល្បែង​ចាញ់​អស់ ។

image1

ហេតុការណ៍​​ដេញ​តាម​ស្ទាក់និងចាប់ឃាត់ខ្លួនបុរសខាងលើនេះ​ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់​ថ្ងៃ​ទី​០៦ វិច្ឆិកា ឆ្នាំ២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​​៧មករា  រាជធានីភ្នំពេញ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ចឃាត់ខ្លួនមាន​ឈ្មោះ សេង ប៊ុ​ន​ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មន្ត្រីគយ​ម្នាក់ ស្នាក់​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែក​ម្ចាស់​រថយន្ត​ដែល​ជា​មន្ត្រីគយ​មានឈ្មោះ ញឹ​ម សុខណា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​​វិឡា​លេខ​៤១១ ផ្លូវ​លេខ​២០៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀរម៉ោង២​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយពីដឹងថាជនសង្ស័យខាងលើបានយករថយន្តរបស់គាត់យកទៅបញ្ចាំ​ហើយមន្ត្រីគយ​ដែលជាថៅកែបាន​ដាក់​ពាក្យបណ្ដឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​រាជធានីភ្នំពេញ ។ថាជនសង្ស័យ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​គាត់​បាន​យក​រថយន្ត​របស់​គាត់​ម៉ា​កកូ​រ៉ូ​ឡា សេរីឆ្នាំ២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-2627 យកទៅ​បាត់ហើយ បន្ទាប់​មក​ក៏​មក​យក​រថយន្ត​ម៉ាក​ស៊ីុណា សេរីឆ្នាំ២០១១ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-0270 យកទៅ​ទៀត ក្រោយពីដឹងថាជនសង្ស័យបានយករថយន្ដរបស់គាត់មួយគ្រឿងទៀត គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​រាជធានីភ្នំពេញ បើ​ឃើញរថយន្តខាងលើ​ដែលជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនោះជួយ​ស្ទាក់និងចាប់​ឲ្យ​ផង ។

បន្ទាប់ពីបានទទួលបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ច​ក៏​បាន​ធ្វើ​ការ​ប្រកាស​តាម​វិទ្យុទាក់​ទង​ឲ្យ​តាម​បណ្ដា​សមត្ថកិច្ច​គ្រប់​ខណ្ឌទាំង១២នៅក្នុង​រាជធានីភ្នំពេញឱ្យតាម​រកមើលតាមផ្លូវ បើ​បាន​ឃើញ​រថយន្ត​ដូច​ខាង​លើ ត្រូវ​ធ្វើការស្ទាក់ចាប់និង​យក​មក​ធ្វើ​ការ​សាកសួរ​សិន ។ រហូត​ដល់​ម៉ោង​ប្រមាណ​ជា​៩​យប់​ថ្ងៃ​ដដែល កម្លាំងព្រហ្មទណ្ឌខណ្ធ៧មករាសហការជាមួយ សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលិត​ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​​ម៉ាក​ស៊ី​ណា​ខាងលើ ក៏​ដេញ​ស្ទាក់​ចាប់​និងឃាត់ខ្លួនជនសង្ស័យបាន​តែ​ម្តង ។

ក្រោយពីសមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរហើយនោះ ជនសង្ស័យបាន​សារភាព​ថា រូបខ្លួនពិតជាបានយករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង​របស់ថៅកែដែលជាមន្រ្តីគយ យក​ទៅ​បញ្ចាំ​បាន​៨៥០០​ដុល្លា ​ហើយយកទៅលេងល្បែង​ចាញ់​អស់ហើយ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ទៅ​យក​រថយន្ត​មួយគ្រឿងទៀតម៉ាក​ស៊ី​ណា​នៅក្នុងផ្ទះថៅកែដែលជាមន្ត្រីគយ​ដែល​រថយន្តនោះមាន​តម្លៃ​ប្រមាណ​ជាង១០​ម៉ឺន​ដុល្លារបម្រុង​យក​ទៅ​បញ្ចាំ​យក​លុយ​ទៅ​លេងល្បែង​ដើម្បី​ស្រង់​ដើម​វិញ តែមិនទាន់បានយកទៅ​បញ្ចាំផងក៏ត្រូវ​កម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយសមត្ថកិច្ច​ឃើញ​ដេញស្ទាក់​ចាប់បាន​តែ​ម្តង ។

ក្រោយ​ពីសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតធ្វើការ​សាកសួរ​បានមួយជំហាន​ហើយនោះ សមត្ថកិច្ច​ក៏​បញ្ជូន​ជនសង្ស័យនិងរថយន្ត​ទៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​​ចាត់​ការ​តាម​នីតិវិធី​​ច្បាប់ ៕

image2 image4image6  image3image5

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print