ភ្នំពេញ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៤ផ្ទាំងត្រូវបានរងការខូចខាតដាច់បាក់រាយប៉ាយពេញផ្លូវ ដោយសារត្រូវរថយន្តបុក ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំនុចខាងមុខក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់ វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សាក្សីដែលបានឃើញហេតុការណ៍នេះបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាក កាមរីហាយព្រីធ ពណ៍ទឹកប្រាក់ មិនចាំស្លាកលេខ បើកក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតបុករនាំងដែលពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន៤ផ្ទាំង ហើយបានបើករត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ កម្លាំងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយលើករនាំងដែកដែលបាក់ដាក់ទៅលើឃឿនផ្លូវ ព្រោះខ្លាចមានអ្នកធ្វើដំណើរតាមផ្លូវបុកថែមទៀត ៕
ដោយ៖ ជឹម ភារ៉ា