ភ្នំពេញ៖ យុវជនពីរនាក់បើករថយន្តក្នុងល្បឿនលឿន ដល់ផ្លូវកែងមិនបន្ថយល្បឿននិងបទឆ្វេងជ្រុលចង្កូតទៅបុកជាមួយបង្គោលភ្លើងបណ្ដាល
ឲ្យរងការខូចខាត ។
ហេតុការណ៍នេះបានបង្កឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខសាកលវិទ្យាល័យជាតិ គ្រប់គ្រង តាមបណ្ដោយផ្លូវព្រះមុន្នីវង្សកែងនិងផ្លូវ៩៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2S-0865 បើកបរដោយយុវជនពីរនាក់ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកែងបានបទឆ្វេង ក៏បោងចង្កូតមិនទាន់បានជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យទ្រេត និងធ្លាក់អំពូលភ្លើងបែកពេញដី រីឯរថយន្តបែកកាឡែកង់មុខផ្នែកខាងស្ដាំជាប់និងបង្គោលភ្លើងបន្តទៅមុខមិនរួច ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានធ្វើការវាស់វែងស្ទួចរថយន្តបង្កនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕
...