ម៉ៃ សុគន្ធ គេហៅថា”កំពូលអ្នកទើសរកលេងដាក់គ្មាន”ក្រោយចេញ​មុខ​រិះគ​ន់​ ក្រុមក្មេ​ង​ខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយចេញមុខរិះគន់អ្នកសិល្បៈដូចគ្នាដោយមិនសមទំនងជាហូរហែរមក ម៉ៃ សុគន្ធត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានដាក់រហ័សនាមថា”កំពូលអ្នកទើសរកលេខដាក់គ្មាន”។ ការដាក់រហ័សនាមនេះធ្វើឡើងក្រោយតារារូបនេះបានចេញមុខរិះគន់ក្រុមតារាចម្រៀងក្មេងខ្មែរ។

មិន​បញ្ចប់កា​ររិះ​គ​ន់អ្ន​ក​សិល្បៈ​គ្នាឯ​ង លោក ម៉ៃ សុ​គន្ធ ដែល​ធ្លា​ប់បា​ន​គេបាញ់​ឡើង​សុះសា​​ច់​​​នោះបា​​​ន​​ចេ​​ញ​មុ​​ខ​រិះ​គ​ន់ជា​ថ្មី​នឹង​ប​ទ​ចម្រៀ​ង​ថ្មី​រប​ស់​ក្រុម​តា​រាច​ម្រៀ​ងក្មេ​ងខ្មែរ​គឺ​ប​ទប​ទ”កំលោះ​ទាំ​ង៣​”។ ការ​រិះគ​ន់​នេះបា​ន​ធ្វើ​ឲ្យ​អ្នក​លេ​ង​បណ្តា​ញទំ​នាក់​ទំ​នងសង្គ​មរិះ​គ​ន់ប​ក​វិ​ញយ៉ា​ង​ចាស់ដៃ​ស្ទើ​រ​គ្រប់​គ្នា។ កន្លងម​ក​តារា​ចម្រៀ​ង​ ម៉ៃ សុគន្ធ​ ធ្លា​ប់បា​នចេ​ញ​មុ​ខរិះ​គន់​ចំៗ​ចំ​ពោះសិ​ល្បក​រ​ដូចគ្នា​ជាច្រើ​ន ​រហូត​រង​ព្រនុ​ង​ជាពាក្យ​សម្តី​យ៉ា​ងដំ​ណំពីម​ហាជ​ន។ មិន​ខ្លាច​រអា​នឹង​ពាក្យរិះ​គន់​ខ្លាំងៗក​ន្លង​មក តារារូ​បនេះ​បាន​បន្ត​វាយប្រ​ហាលើ​ក្រុម​ក្មេង​ខ្មែរ​ក្នុ​ងប​ទថ្មី បទ​”កំ​លោះទាំ​ង៣”​ដែល​ទើប​នឹង​ប​ញ្ចេញ​កា​លពី​ពេ​លក​ន្ល​ងទៅ​ថ្មីៗ​នេះ។
លោក ម៉ៃ សុគ​ន្ធ លើកឡើ​ង​ក្នុង​ហ្វេស​ប៊ុ​ករ​បស់​ខ្លួ​នថា​”មិន​ដឹង​ថា ក្មេងទាំង​២នាក់​ហ្នឹង ​បទ​គា​ត់ច​ង្វា​ក់​អីអោ​យ​ប្រា​កដ​វៃ hip hop មិនចំ hi​p ​hop តែបើថា​ ​សារ៉ាវ៉ា​ន់​ មិន​ចំសា​រ៉ាវ៉ាន់ ​រាំវ​ង់ក៏​មិ​នចំ ថាម៉ា​ឌី​ហ្សុន​ក៏មិ​ន​ត្រូវ ចង្វា​ក់អី​ទៅណ​ ប្រាប់ផ​ង​អ្ន​កដឹ​ង Original Song សម័យនេះ​ ខ្មែរ​អើយ​ខ្មែ​រអូ​ភ្លេ​ច បើក​បរ អ​ត់ពា​ក់​មួ​កសុ​វ​ត្តិភា​ព ជិះ​គ្នាបី​នា​ក់ទៀ​ត”។ ការ​រិះគន់នេះ​មិនបា​ន​មួ​យម៉ោ​ង​ផ​ងត្រូ​វ​បា​នអ្ន​ក​លេ​ងហ្វេ​ស​ប៊ុក​ដូ​ច​គ្នាវា​យ​បក​យ៉ាង​ចា​ស់ដៃ​ទៅម៉ៃ​សុគន្ធ​ថា​ជា”កំពូ​លអ្ន​កទើ​សរ​ក​លេង​ដាក់​គ្មាន” អ្នក​រិះ​គន់​ខ្លះ​បា​នទាំ​ង​ដេ​ញលោ​ក ​ម៉ៃ សុ​គន្ធ​រ​ត់ទៅ​ដុ​សក្អែ​ល និង​ឆ្លុះ​ក​ញ្ចក់​មើ​លមុ​ខ​ខ្លួន​ឯ​ងផ​ង​ដែរ…ក្រៅពីពាក្យចំអកហូរហែរជាច្រើន ក៏មានការតិះដៀលចំពោះតារាចម្រៀងរូបនេះមិនតិចនោះដែរ។
គួរ​បញ្ជាក់ដែ​រ​ថា ក្រុម​​បុ​រ​ស​​សង្ហា​ “ក្មេង​ខ្មែរ” បាន​ដាក់​ចម្រៀង​ថ្មី​មក​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​យ៉ាង​រណ្ដំ​កាលពីថ្មីនេះមុនពេលពិធីបុណ្យភូមិឆ្នាំនេះចូលមកដល់។ បទ​ថ្មី​នេះ​មាន​ចំណង​ជើង​ថា “កំលោះទាំង៣” ដែល​ សុជាតិ និង ពន្លឺ បាន​ចាប់​ដៃ​ជា​ សៀវពីង ផលិត​ឡើង​​ដើម្បី​អបអរ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​។ អម​ជា​មួយ​ទេសភាព​ស្រុក​ស្រែ​​ស្រស់​បំព្រង រួម​ទាំង​ភ្លេងយ៉ាង​រន្ថើន​ បាន​ធ្វើ​ឲ្យ​វីដេអូ​ចម្រៀង​​នេះ​កាន់​តែ​មាន​ភាព​ទាក់ទាញ ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print