ភ្នំពេញ៖ យ៉ាងហោចណាស់ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិ ងកន្លែង និងមនុស្ស៣នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែរជនរងគ្រោះទាំង៤នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយត្រូវបានរថយន្តTACOMA បើកពន្លះពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចហាងលក់បាយ និងបាញ់ឆែវ តាមបណ្ដោយផ្លូវលេខ១៦៣ កែងនិងផ្លូវលេខ៤៦០ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសាក្សីពីប្រជាពលរដ្ឋនៅកន្ លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៤នា ក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AO- 5990 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១៦៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្ បឿនល្មម ខណះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាកតាកូម៉ា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2O- 8124 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនយ៉ា ងលឿន ហើយក៏ជ្រុលបុកម៉ូតូរងគ្រោះពីក្ រោយពេញមួយទំហឹង បណ្តាលឲ្យមនុស្សខ្ទៀតទៅបោកផ្ទប់ និងជញ្ជាំងផ្ទះលក់បាយ និងបាញ់ឆែវ របស់ប្រជាពលរដ្ឋ ស្លាប់ម្នាក់ និងរងរបួសធ្ងន់៣នាក់ ហើយត្រូវប្រជាពលរដ្ឋទាក់ទងទៅ រថយន្តសង្គ្រោះបន្ទាន់ ចុះមកដឹកជនរងគ្រោះរបួសធ្ងន់ទៅព្ យាបាលនៅឯមន្ទីពេទ្យឯកជន ។
ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុរួច រថយន្តបង្កបានព្យាយាមបើករត់រហូ តទៅដល់ផ្លូវលេខ៤៧០ ដែលចេញពីកន្លែងកើតហេតុប្រហែ ល៥០០ម៉ែត្រ ដោយរថយន្តបែកកង់ទើបទៅមុខលែងរួច និងចតរថយន្តចោល ម្ចាស់គេចខ្លួនបាត់ស្រមោលតែម្ តង។
សពជនរងគ្រោះ និងជនរងគ្រោះទាំង៣នាក់បានរងរបួ សធ្ងន់នោះ មិនបានស្គាល់អត្តសញ្ញាណនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ចំណុចកើតហេតុ និងធ្វើការវាស់វែងយករថយន្តបង្ កនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធា នីភ្នំពេញ រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះ ស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពត្រូវបានសមត្ថកិច្ចទំនា ក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើ ត ៕ ដោយ៖ ភារ៉ា ដង្កោ