លោក យូ ឌីស្កូ នឹងចេញទៅកូរ៉េជាមួយលោក ព្រាប សុវត្ថិ និងលោក ឆាយ វីរៈយុទ្ធ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីស្វែងរកថវិកាបន្ថែមសម្រាប់ជួយជីវិតខ្លួនឯង តារាសម្ដែង និងជាតារាម៉ូដែល យូ ឌីស្កូ បានត្រៀមខ្លួនចេញទៅច្រៀងរួមគ្នាជាជាមួយតារាចម្រៀង ព្រាប សុវត្ថិ និងលោក ឆាយ វីរៈយុទ្ធ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោក យូ ឌីស្កូ កំពុងត្រូវការថវិកាជាចាំបាច់ ដើម្បីវះកាត់ក្រលៀននៅក្រៅប្រទេស ជាមួយតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ឆាយ វីរៈយុទ្ធ ដែលមានការគាំទ្រពីលោក ឡេង ណាវ៉ាត់ត្រា ជាម្ចាស់ផលិតកម្ម Galaxy ។

លោកបានបង្ហាញក្ដីសប្បាយរីករាយនៅពេលខាងសមាគមសិល្បករខ្មែរ និងម្ចាស់ផលិតកម្ម Galaxy ផ្ដល់ឱកាសដើម្បីរួមដំណើរជាមួយតារាល្បីឈ្មោះទាំងពីរ ដើម្បីជួបបងប្អូនពលករខ្មែរនៅកូរ៉េ ។

លោក យូឌីស្កូ បានបញ្ជាក់ថា៖ ទោះជាខ្ញុំគ្មានកម្លាំង ឬមានតិចតួចក្ដី ខ្ញុំនឹងព្យាយាមដើម្បីសម្ដែងឱ្យបងប្អូនពលករយើងនោះទីនោះសប្បាយឱកាសចូលឆ្នាំនេះ ។ លោកជឿថា បងប្អូនពិតជាយោគយល់ជួយបរិច្ចាគប្រាក់ខ្លះៗ ដើម្បីអាចឱ្យរូបខ្ញុំសង្គ្រោះជីវិតខ្លួនបាន ហើយលោកពិតជាអរគុណសម្រាប់សប្បុរសជនកន្លងមក ដែលអាណិតជួយដល់រូបលោកផងដែរ ។ ទោះជាយ៉ាងណា ការលើកឡើងរបស់ខ្លួន មិនមែនជាការសុំអង្វរពីបងប្អូននៅកូរ៉េ ដើម្បីជួយឧបត្ថម្ភដល់ខ្លួននោះទេ ។ ក៏ប៉ុន្តែ លោកបានលើកឡើងថា លោកនៅតែចង់បម្រើវិស័យសិល្បៈឲ្យបានយូរជាងនេះ តាមរយៈការស្រឡាញ់ និងទុកចិត្តពីទស្សនិកជនខ្មែរទាំងក្នុង និងក្រៅប្រទេស ។

លោក យូ ឌីស្កូ លើកឡើងថា រយៈពេល៦ខែ ដែលលោកឈឺនេះ គឺលោកបាត់បង់ចំណូលជាច្រើនពីវិស័យសិល្បៈ ហើយស្ទើរតែគ្មានសល់អ្វីទេ មកទល់នឹងបច្ចុប្បន្ន ។

លោកនិយាយថា៖ ខ្ញុំធ្លាប់រកបាន៣ទៅ៤ពាន់ដុល្លារក្នុងមួយខែ តែឥឡូវគ្មាន១ដុល្លារទេ ថែមទាំងមិនដឹងជីវិតរស់ឬអត់ទៀត ។ ខ្ញុំនៅតែចង់រស់ និងបម្រើសិល្បៈតយើងរហូតបម្រើលែងកើត ។ ដូច្នេះខ្ញុំគិតថា បងប្អូនយើងនឹងយោគយល់ចំពោះខ្ញុំពីការបកនិយាយនេះ” ។ យ៉ាងណាក៏ដោយតារាសម្ដែងធ្លាប់ជោគជ័យលើវិថីសិល្បៈរូបនេះ បានថ្លែងអំណរគុណដល់ទស្សនិកជន និងសប្បុរជននានាកន្លងមកបានជួយជ្រោមជ្រែងច្រើនដើម្បីជួយជីវិតលោកដល់ពេលនេះ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print