បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបមួយគ្រឿងបុករះរុឺម៉កម៉ូតូនឹងរថយន្តជាច្រើនគ្រឿងមុខខេរ៉ាអូខេនស្លីមកាហ្វេ 

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនដូចហោះទៅបុករះរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង និងរថយន្ត៣គ្រឿងទៀត ដែលឈប់ស្ងៀមបណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត១២យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១១២ ខាងមុខខេរ៉ាអូខេយីហោ ស្លីមកាហ្វេ  ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាក ហ្វតអេវើរេះ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ17 2-9999 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១១២ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅខាងឆ្វេងបុកម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងដែលឈប់នៅលើចិញ្ចើមផ្លូវបណ្តាលឲ្យបាក់កង់រ៉ឺម៉កចំហៀងខាងស្តាំ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តភ្ញៀវរបស់ខារ៉ាអូខេមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ដែលឈប់ចតនៅខាងមុខខារ៉ាអូខេ បណ្តាលឲ្យរងការខូចខាតកំពិតផ្នែកខាងឆ្វេង ហើយរថយន្តហាយឡែនឌ័រ ក៏ខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៉ីស RX300 ពណ៌ស្ករ ដែលឈប់ចតក្បែរគ្នាបណ្តាលឲ្យរងការខូចខាតកំពិតខាងមុខចំហៀងខាងស្តាំ រួចរថយន្តឡិចស៉ីសក៏ខ្ទាតទៅប៉ះ និងដែលឈប់ចតជិតរថយន្តមួយគ្រឿងទៀតម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2V-1041 បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។ ភ្លាមៗនោះអ្នកបើករថយន្តបង្កបានចុះពីលើរថយន្តដើរគេចចូលទៅក្នុងខារ៉ាអូខេខាងលើបាត់ បន្ទាប់មកក៏ឃើញមានតំណាងខាងរថយន្តបង្កបានមកដល់កន្លែងកើតហេតុរួចបានយកថង់ខ្មៅទៅបិទពីលើស្លាកលេខរថយន្តបង្ក និងរារាំងមិនឲ្យអ្នកសារព័ត៌មានថត ហើយថែមទាំងព្យាយាមតាមថតរូបអ្នកសារព័ត៌មាននិងកាតសម្គាល់ខ្លួនរបស់អ្នកសារព័ត៌មានថែមទៀតផង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងបានឲ្យភាគីទាំង២ដោះស្រាយគ្នា ហើយដោយភាគីខាងរថយន្តបង្កដឹងពីកំហុសក៏បានព្រមយករថយន្តរងគ្រោះទាំង៣គ្រឿង និងម៉ូតូរ៉ឺម៉កកង់បី ទៅជួសជុល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print