ភ្នែកខៀវមុខបែកក្បាលបន្ទាប់ពីឪពុកកូន២នាក់ជាមន្ត្រីនគរបាលបានព្រួតវាយព្រោះតែខឹងរឿងចាក់ធុងបាស់ លឺ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ យប់ថ្ងៃសុក្រ៦រោចខែចេត្រ ឆ្នាំរកានព្វ ស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី៦ខែមេសា ឆ្នាំ២០១៨ នៅផ្ទះលេខ១០៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមួយគ្រួសារទី1ឈ្មោះធិនបែក អាយុ៥៨ ឆ្នាំ មុខរបរ រត់ឌុប មានប្រពន្ធឈ្មោះ សួសពៅ ៥៥ ឆ្នាំមុខរបរលក់ដូ និងកូនស្រីឈ្មោះធិនស្រីនៀង អាយុ ៣០ឆ្នាំ មុខរបរមេផ្ទះមាន
ប្តី ឈ្មោះ រីរស្មី អាយុ២៥ឆ្នាំ អ្នកអស់គ្នាស្នាក់នៅផ្ទះលេខ១០៩ ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ។
ចំណែកបុរសបង្កឈ្មោះវុទ្ធី ភេទប្រុសអាយុជាំង៥០ឆ្នាំ មុខរបរមន្ត្រីនគរបាលចរាចរណ៍រាជធានី ចំណែកកូនឈ្មោះ ឆៃ ភេទប្រុសអាយុប្រហែល២៨ឆ្នាំ មុខរបរជាមន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញស្នាក់ផ្ទះជាប់របងតែមួយនិងជនរងគ្រោះ។
បើតាមឈ្មោះធិន ស្រីនៀង បានឲ្យដឹងថា នៅមុនពេលកើតហេតុប្តីរបស់គាត់ទើបនិងទិញធុងបាស់ដើម្បីទុកចាក់ស្តាប់ពេលចូលឆ្នាំខាងមុខនេះហើយក៏បានបើកសាកខណះកំពុងស្តាប់បាន៥ទៅ៦បទស្រាប់តែ បុរសម្នាក់នៅផ្ទះជាប់គ្នា ដែលគេស្លាក់ថាជាមន្ត្រីនគរបាល បានស្រែកជេប្រមាថថាហែងបើកមើលអញផង អញថ្លង់ណាស់ ពេលនោះប្តីរបស់គាត់ក៏បានស្រែកថាខ្ញុំបើកសាកបាស់បន្តិចទេ តែបុរសជាមន្ត្រីនគរបាលនោះនៅតែបន្តជេទើបគាត់ទ្រាំលែងបានទើបជេតរហូតបង្កហឹង្សាបុរសជាមន្ត្រីនគរបាលរួមទាំងឪពុកម្នាក់ទៀតជាមន្ត្រីនគរបាលចរាចរណ៍បានរត់មកព្រួតវាយ ឃើញដូចនោះរូបគាត់ជាប្រពន្ធក៏រត់ទៅឃាត់និងឪពុកម្តាយចាស់ៗមកជួយគាត់ទៀតធ្វើអោយរងរបួសទាំង៤នាក់ឪពុកម្តាយកូនប៉ោងមុខបែកក្បាល។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី តែដោយសារ តែដោះស្រាយមិនចេញទើបបញ្ជូនទៅអធិការនគរបាលខណ្ឌសែនសុខដើម្បីសាកសួបន្ត៕សុខាសែនជ័យ
...