លោក ឃាម វិចិត្រ នាំយកថវិកា៥លានរៀល​ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ជូន​គ្រួសារសពមន្ត្រីអាវុធហត្ថ​ជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ លោកវរសេនីយ៍ត្រី ឃាម វិចិត្រ នាយរងការិយា​ល័យ ​​តំណាងឲ្យលោកវរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យព័ត៌មាននិងសន្តិសុខ សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស បានដឹកនាំប្រតិភូ​នាយអាវុធហត្ថ ​នាំ​យកថវិកាពី​បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស ទៅប្រគល់ជូនគ្រួសារសព​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​បានទទួលមរណភាព​ដោយសារឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍​ ពេលកំពុងបំពេញភារកិច្ច កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ២០១៥កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៥ សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ត្រី ឃាម វិចិត្រ នាយរងការិយាល័យព័ត៌មាននិងសន្តិសុខ បាន​ឲ្យដឹងថា ក្នុងនាមរូបលោក ក៏ដូច​ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ​បានសម្តែង​ការ​សោក​ស្តាយចំពោះវីរភាពលោក អែម វែ ដែលបានលះបង់​កម្លាំងកាយចិត្ត​ ពេលវេលា ប្រកបដោយការ​ទទួល​ខុសត្រូវ​ គោរពតាមភារកិច្ច​ តួនាទី​ចូលរួម​បម្រើជាតិ មាតុភូមិ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូន​ប្រជាពលរដ្ឋ ។ លោកឃាម វិចិត្រ​បន្តថា ថ្នាក់ដឹកនាំក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ​ចំពោះឪពុក​ម្តាយ ភរិយា សពលោកអែម វែ ដែលបានផ្តល់ពេលវេលាគ្រប់គ្រាន់ ដល់កូន-ប្តី បានទៅបំពេញ​ការងារ​ជូនជាតិ​មាតុភូមិ និងបម្រើឲ្យប្រជាពលរដ្ឋ​ ។

លោកស្រី យន់ ស្រីណែត ដែលត្រូវជាភរិយាសពលោកអែម វែ រស់នៅភូមិតាទែន ឃុំសំរោងក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត​ ព្រមទាំងឪពុកម្តាយផងដែរបានថ្លែងអំណរគុណចំពោះ​ប្រតិភូ​នាយ​អាវុធ​ហត្ថ​ដែលបានចុះមកដល់​លំនៅឋាន និងបានជួយឧបត្ថម្ភជាថវិកា​ ដោយពួកគាត់យល់ឃើញថា ថ្នាក់ដឹក​នាំអាវុធហត្ថពិតជាបានយកចិត្តទុកដាក់មកលើ​ក្រុមគ្រួសារ​របស់គាត់ និង​ជូនពរ​ឲ្យ​ថ្នាក់ដឹក​នាំ​ទាំងអស់ទទួលបានសេចក្តីសុខចម្រើន សុភមង្គលគ្រប់ពេលវេលា ៕

20150707-135732.jpg

20150707-135737.jpg

20150707-135746.jpg

20150707-135750.jpg

20150707-135754.jpg

20150707-135758.jpg

20150707-135803.jpg

20150707-135806.jpg

20150707-135811.jpg

20150707-135814.jpg

20150707-135818.jpg

20150707-135822.jpg

...

20150707-135826.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print