ខេត្តស្វាយរៀង៖ បុរស់ម្នាក់បានស្លាប់យ៉ាងអាណោចអធម័នៅក្នុងថ្លុកឈាម គួរអោយរន្ធត់តក់ស្លុតបំផុតដោយមុខរបួសកាប់ចញ្ច្រាំពីលើកញ្ចឹងកពីក្រោយស្ទើដាច់ករ សមត្ថកិច្ចសង្សយ័ជំហានដំបូងថាជារឿងគំនុំ។
ហេតុការណ័ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៦កក្កដា២០១៥នៅភូមិរមាំងទ្រេត ឃុំសំបួរ ស្រុករមាសហែក។ បើតាមលោកសំអុលអធិការនគបាលស្រុករមាសហែកបានឲ្យដឹងថាជនរងគ្រោះឈ្មោះសូរពុធ អាយុ៤៦ឆ្នាំ មុខរបរកសិកររស់នៅភូមិកើតហេតុខាងលើ។
ប្រភពបន្តទៀតថាជនរងគ្រោះត្រូវបានជនមិនស្គាល់មុខលួចកាប់ពីរក្រោយចំកញ្ចឹងកជាច្រើនកាំបិតស្ទើដាច់ក្បាលចេញពីកនៅពេលដែលជនរងគ្រោះកំពុងដេកលង់លក់នៅលើគ្រែសំយ៉ាបមុខផ្ទះ។ រហូតមកដល់ថ្ងៃទី៧កក្កដា២០១៥វេលាម៉ោង១១•០០ព្រឹកសមត្ថកិច្ចនគបាលបច្ចេកទេសស្នងការនគបាលខេត្តនិងអធិការនគបាលស្រុករមាសហែកបានចុះពិនិត្យសាកសពហើយកំពុងស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីវែកមុខរកឃាត្តករផ្តន្ទាទោសឲ្យកាន់តែបាន។ ហើយសមត្ថកិច្ចជំនាញមិនទាន់ហ៊ានសន្និដ្ឋានថាជាករណីប្លន់ឬជារឿងគំនុំនោះទេគឺកំពុងស៊ើបអង្កេតចំណេកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕