ខេត្តសៀមរាប៖ ឈើប្រណិតជិត១តោន (៧៦០គីឡូក្រាម ស្មើ៦៦ដុំ) និងរថយន្តវីហ្គោពណ៌ ត្រេអី គ្មានស្លាកលេខ ១គ្រឿង ត្រូវបានមន្ត្រីរដ្ឋបាល ព្រៃឈើផ្នែកជីក្រែងដឹលនាំដោយលោកសូផល្លា ស្ទាក់ចាប់ បញ្ជូនទៅរក្សាទុកផ្នែករដ្ឋបាលព្រៃ ដើម្បីចាត់វិធានការតាមច្បាប់ ។
នាយផ្នែក រដ្ឋបាល ព្រៃឈើ ជីក្រែង លោកសូ ផល្លា បានឲ្យដឹង នៅព្រឹកថ្ងៃ៧ វិឆ្ឆិកានេះថា ប្រតិត្តិការណ៍ ធ្វើឡើង នៅម៉ោង ២និង៣០នាទី ថ្ងៃទី៦វិឆ្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងឃុំ កំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកនាយផ្នែក បន្ថែមថា តៃកុង រថយន្ត ដែល សមត្ថកិច្ច ឃាត់ខ្លួនមាន ឈ្មោះ តុង ម៉ុល ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅ ខេត្តកំពង់ធំ។ ពេលនេះ សមត្ថកិច្ច កំពុងតែ សាកសួចំលើយ ក្រោយបញ្ចាប់ការសាកសួ និងបញ្ជូនទៅតុលាការ។ ដោយឡែក រថយន្ត និងឈើត្រូវបាន រក្សាតុកនៅ ផ្នែក រដ្ឋបាលព្រៃឈើ ជីក្រែង ។
លោកបញ្ចាក់ថា រថយន្ត ខាងលើ តៃកុង ដឹកចេញ ពីរខេត្តឧត្តរមានជ័យ ឆ្លងកាត់ ឃុំខ្វាវ ស្រុកជីក្រែង បម្រុង ដឹកទៅកាន់ ខេត្តកំពង់ធំ៕
ដោយ៖ ជានិរន្ទរ៍