ពិធីជួបសំណេះសំណាលនិងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន១៥០នាក់ក្នុងខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានប្រារពពិធីជួបសំណេះសំណាល​ និងបំពាក់មេដាយការពារជាតិ​ ជូនអតីតយុទ្ធជន​ចំនួន១៥០នាក់នៅរសៀល ថ្ងៃ ពុធ ១១ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨នៅសាលាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គណៈអធិបតីចូលរួមមាន លោក អៀង សុវណ្ណារ៉ា តំណាងឲ្យលោកជំទាវ មុំ ច័ន្ទដានី អនុប្រធានគណៈកម្មាធិការសមាគមនអតីតយុទ្ធកម្ពុជា រាជធានីភ្នំពេញ លោក ហោ វាសនា អភិបាលរង ខណ្ឌសែនសុខ និងលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ លោក លោកស្រីអធិការរងនិង លោក លោកស្រីចៅសង្កាត់និងមេប៉ុស្តិទាំង៦ និងមន្ត្រីអាវុធហត្ថខណ្ឌ មន្ត្រីយោធាចូលរួមផងដែរ។

ថ្លែងនាឱកាសនេះ លោក ហោ វាសនា បានមានប្រសាសន៍ថា ​ដេីម្បីឆ្លេីយតបទៅនឹងគុណបំណាច់​ដ៏ថ្លៃថ្លារបស់​បងប្អូនអតីតយុទ្ធជន​​ដែលកន្លងមក ហ៊ានពលីកម្មគ្រប់បែបយ៉ាង​រំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល​ ពត ធ្វេីឲ្យប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍ​រីកចំរេីនរហូតដល់សព្វថ្ងៃនេះ ។ ដូច្នេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់គ្រឿងងឥស្សរិយយសជូនដល់បងប្អូនអតីតយុទ្ធជនក្នុងខណ្ឌសែនសុខ ចំនួន១៥០នាក់ ក្នុងនោះមានមេដាយមាស​​ ចំនួន០៥ គ្រឿង មេដាយប្រាក់ចំនួន​​៧៦គ្រឿង​​ និងមេដាយសំរិទ្ធិ​​ចំនួន​៦៩គ្រឿង​ រួមជាមួយថវិការចំនួន៥០០០០រៀលក្នុងម្នាក់ៗ ។

ក្នុងឱកាសនោះលោក ហោ វាសនា អភិបាលរងខណ្ឌក៍មានមតីផ្តាំផ្ញើដល់បងប្អូនអតីតយុវជនទាំងសូមកុំអស់សង្ឃឹមព្រោះថាប្រមុខរដ្ឋាភិបាលសព្វថ្ងៃលោកខិតខំយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនអតីតយុទ្ធជន​​យើង។ លោកអភិបាលរងបានបន្តទៀតថាសូម អ៊ុំ ពួ មីង ទាំងអស់កុំជឿពាក្យភូតកុហកពីជនអក្តិមួយចំនួនតូចនៅក្រៅប្រទេសដែលតែងតែនិយាយបំភ្លៃព័ត៌មានថាកម្ពុជាយើងសព្វថ្ងៃគ្មានការរើកចំរើនឫរស់នៅដូចក្នុងភក់ច្រំអោយសោះហើយអ្វីដែលពួកគេនិយាយនោះគឺស្មើរនិងជនក្បត់ជាតិក្បត់បងប្អូនទៅវិញទេ។

ជាចុងក្រោយលោកអភិបាលរងសូមជួនពរដល់អ៊ុំ ពួ មីង អតីតយុទ្ធជន​​ទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះសូមអោយមានសុខភាល្អនិងរកទទួលទានមានបានគ្រប់ៗគ្នា៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print